ព័ត៌មានអន្តរជាតិ

ហ្វីលីពីនរាយការណ៍ ករណីឆ្លងកូវីដ១៩ថ្មី ចំនួនជិត៨ពាន់


បរទេស៖ ប្រទេសហ្វីលីពីន តាមសេចក្តីរាយការណ៍ នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ករណីឆ្លងជម្ងឺកូវីដ១៩ថ្មី ដល់ទៅចំនួន៧.៩៩៩ករណី ហើយនេះជាទីពីរដែលប្រទេសនេះ មានករណីឆ្លងខ្ពស់ជាប់គ្នាក្នុងករណីឆ្លងប្រចាំថ្ងៃ។

នៅក្នុងសេចក្តីប្រកាសជូនដំណឹង ក្រសួងសុខាភិបាលនៃប្រទេសហ្វីលីពីន បាននិយាយថា ករណីបានបញ្ជាក់សរុប បានកើនឡើងដល់ចំនួន៦៥៦.០៥៦ករណី ស្របពេលដែលករណីស្លាប់ បានកើនដល់ចំនួន១២.៩៣០នាក់ ក្រោយការស្លាប់ជាង៣០ករណី ត្រូវបានគេកត់ត្រានៅថ្ងៃសៅរ៍នេះ។

គួរបញ្ជាក់ថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងតែប្រយុទ្ធប្រឆំាងការងើបឡើងសារជាថ្មីនៃការឆ្លងជម្ងឺកូវីដ១៩ ដោយរួមទាំងប្រភេទថ្មីនិងប្រភេទផ្លាស់ប្តូរផ្សេងទៀត ធ្វើឲ្យពន្យាពេលការបើកឡើងវិញ នូវសេដ្ឋកិច្ចរបស់ប្រទេស។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Straits Times នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ករណីឆ្លងជម្ងឺកូវីដ១៩របស់ប្រទេស នៅតែមានកម្រិតខ្ពស់ ដូច្នោះប្រសិនបើគ្មានការចាំបាច់ត្រូវចេញទៅក្រៅទេនោះ ការនៅក្នុងផ្ទះគឺជារឿងប្រសើរជាង”៕

ប្រែសម្រួល៖ប៉ាង កុង

To Top