បរទេស៖ ស្ថាបនិករបស់វ៉ាក់សាំង BioNTech ដែលត្រូវបានគេស្គាល់ថាគឺជាវ៉ាក់សាំងដំបូងគេបំផុត លើលោកត្រូវបានគេទទួលស្គាល់ឲ្យមានការប្រើប្រាស់ ជាផ្លូវការនោះបានបញ្ជាក់ពីភាពសុទិដ្ឋិនិយមរបស់ខ្លួនថា ស្ថានភាពវាយលុយករបស់កូវីដនឹងត្រឡប់មកស្ថិតនៅ
ក្រោមការគ្រប់គ្រងវិញ នៅក្នុងបណ្តាប្រទេសជាច្រើនក្នុងតំបន់អ៊ឺរ៉ុបនៅក្នុងរដូវក្តៅខាងមុខនេះ។
ទោះបីជាយ៉ាងណាក្តីគណកម្មាការ នៃសហភាពអ៊ឺរ៉ុបកំពុងប្រឈមមុខនឹងការរិះគន់ជុំវិញ ការចាប់ផ្តើមចាក់ថ្នាំបង្ការយឺតរបស់ពួកគេដោយសារតែការបង្អាក់ ការផ្គត់ផ្គង់ដែលធ្វើឱ្យប្លុកនេះស្ថិតនៅឆ្ងាយពីបណ្តាប្រទេសមួយចំនួន ដូចជាអ៊ីស្រាអែលអង់គ្លេសនិងសហរដ្ឋអាមេរិកជាដើម ក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន។
ប៉ុន្តែយោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃអាទិត្យនេះបានសរសេរថាស្ថាបនិក BioNTech លោក Ugur Sahin បានបង្ហាញអំពីជំនឿចិត្តថាបញ្ហានានានឹងត្រូវបានដោះស្រាយឲ្យបានប្រសើរឡើង ហើយពលរដ្ឋអាល្លឺម៉ង់ដល់ទៅ៧០ភាគរយ នឹងអាចទទួលបានវ៉ាក់សាំងការពារកូវីដនៅត្រឹមចុងខែកញ្ញាខាងមុខនេះ ជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី

