ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី ប៊ុលហ្គារី អំពាវនាវឲ្យរុស្សី បញ្ចប់ការធ្វើចារកម្ម មកលើប្រទេសរបស់ខ្លួន

បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៊ុលហ្គារីលោក Boyko Borissov កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានប្រកាសអំពាវនាវសុំឲ្យរុស្សីក្នុងការបញ្ជប់ ទៅនៃការធ្វើចារកម្មមកលើប្រទេសរបស់លោក ពោលគឺនៅតែមួយថ្ងៃប៉ុណ្ណោះក្រោយពេលដែលតុលាការកំពូល នៃប្រទេសប៊ុលហ្គារីបានប្រកាសដាក់ទោសមនុស្ស៦នាក់ ដែលមានការពាក់ព័ន្ធទៅនឹងសកម្មភាពចារកម្ម ទៅឲ្យរដ្ឋាភិបាលក្រុងមូស្គូ។

ព្រះរាជអជ្ញារនៃប្រទេសប៊ុលហ្ការី បានប្រកាសកាលពីថ្ងៃសុក្រថាសមាជិកនិងក្រុមជនសង្ស័យ ដែលមានរួមទាំងអតីតនិងមន្ត្រីយោធាបច្ចុប្បន្នផងបានធ្វើការលួច យកទិន្នន័យសំខាន់ៗរបស់ប៊ុលហ្គារីផងរបស់អង្គការណាតូផង និងព្រមទាំងសហភាពអ៊ឺរ៉ុបផងទៅឲ្យមន្ត្រីរបស់ប្រទេសរុស្សីម្នាក់ នៅឯស្ថានទូតរុស្សីនៅក្នុងទីក្រុង Sofia។

រំលឹកដែរថារយៈពេល១៨ខែចុងក្រោយនេះ ប៊ុលហ្គារីបានធ្វើការបណ្តេញចេញមន្ត្រីទូតរបស់រុស្សី ចំនួន៦នាក់មកហើយរាប់បញ្ចូលទាំងមេបញ្ជាការយោធាម្នាក់ ជុំវិញករណីនៃការសង្ស័យធ្វើចារកម្មនៃព័ត៌មាន រឹតចំណងទំនាក់ទំនងការទូតជិតស្និទ្ធជាប្រវត្តិសាស្ត្ររវាងណាតូ និងសមាជិកសហភាពអឺរ៉ុបនិងទីក្រុងមូស្គូផង។

លោក Borissov នៅក្នុងដំណើរទស្សនកិច្ចមួយទៅកាន់ទីក្រុង Silistra បាននិយាយថា ជាថ្មីម្តងទៀតវាគឺជារឿងដ៏ចាំបាច់ដើម្បីប្រកាសអំពីការមិនចង់ឃើញ មានវត្តមានរបស់ទូតរុស្សីនៅក្នុងប្រទេសរបស់យើង ហើយតាមរយៈប្រតិបត្តិការនិងការកាត់ក្តីកាលពីម្សិលមិញ ខ្ញុំសូមអំពាវនាវឲ្យរុស្សីក្នុងការបញ្ឈប់ជាបន្ទាន់នូវការធ្វើចារកម្ម មកលើប្រទេសប៊ុលហ្គារីតទៅទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top