រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡា បានប្រកាសថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ាគិតត្រឹមថ្ងៃសៅរ៍ បានកើនឡើងដល់១៤២.២៤០នាក់ ។
មីយ៉ាន់ម៉ា បានរាយការណ៍ថាមានករណីវិជ្ជមានកូវីដ១៩ចំនួន១៣នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ចំនួនអ្នកស្លាប់មាន៣.២០៤នាក់ ។
សរុបអ្នកជំងឺចំនួន១៣១.៧៦៣នាក់ បានជាសះស្បើយពីជំងឺដោយបានចាកចេញពីមន្ទីរពេទ្យ ។ ចំនួនអ្នកធ្វើតេស្តវត្ថុវិភាគប្រចាំថ្ងៃរកមើលកូវីដ១៩ បានថយចុះមកនៅត្រឹម១.០០០នាក់ ដែលពីមុនមានចំនួនវត្ថុវិភាគចំនួន១០.០០០នាក់ ចាប់តាំងពីដើមខែកុម្ភៈ ។
ជំងឺកូវីដ១៩ត្រូវបានរកឃើញជាលើកដំបូង នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំមុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

