សាណាអា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ថា ក្រុមឧទ្ទាមហួធី នៅក្នុងប្រទេសយេមែន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា គ្រាប់បែកបង្ហូរទឹកភ្នែកចំនួន ៣គ្រាប់ បានបង្កឲ្យមានអគ្គីភ័យកើតឡើង ដោយកងកម្លំាងកុបកម្ម បានបណ្តាលឲ្យស្លាប់មនុស្ស ដែលបានកើតឡើងកាលពីដើមខែនេះ នៅក្នុងមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍មួយ នៅរដ្ឋធានី សាណាអា និងបានសម្លាប់ជនអន្តោប្រវេសន៍ មកពីអាហ្រ្វិកតិចបំផុត ៤៥នាក់ ។
ទូរទស្សន៍ al-Masirah TV បានផ្សព្វផ្សាយអំពីសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃដែល គ្រប់គ្រងដោយក្រុមហួធី បានឲ្យដឹងថា សរុបមានជនអន្តោប្រវេសន៍អាហ្វ្រិកចំនួន ៨៦២នាក់ នៅក្នុងមជ្ឈមណ្ឌលឃុំឃាំង ជនអន្តោប្រវេសន៍ចំនួន ៧កន្លែង ហើយឧប្បត្តិហេតុបានកើតឡើងកាលពីថ្ងៃទី៧ មីនា មណ្ឌលឃុំឃាំង Ward No. 1 ដែលបានចាប់ខ្លួនចំនួន ៣៥៨នាក់ ។
ក្រសួងបានឲ្យដឹងថា កងកម្លាំងកុបកម្ម បានហៅថា ជាការធ្វើកូដកម្មដោយបង្អត់អាហារ នៅក្នុងមន្ទីរឃុំឃាំង ។
ក្រុមអាជ្ញាធរដែលគ្រប់គ្រងដោយហួធី បាននិយាយថា “កម្លាំងកុបកម្ម បន្ទាប់មកបានបាញ់គ្រាប់បែកផ្សែង ដែលបង្ហូរទឹកភ្នែកចំនួន ៣គ្រាប់ ។ គ្រាប់បែកមួយគ្រាប់ក្នុងចំណោម គ្រាប់បែកទាំងនោះ បានធ្លាក់ចូលក្នុងពូក ដែលបានបង្កឲ្យមានអគ្គីភ័យកើតឡើង និងបានសម្លាប់ជនអន្តោប្រវេសន៍ អាហ្វ្រិកស្លាប់អស់ ៤៥នាក់” ។
ក្រុមអាជ្ញាធរបានឲ្យដឹងទៀតថា កងទ័ពចំនួន១១នាក់ ត្រូវបានចាប់ខ្លួនដែលជាកងកម្លាំង កុបកម្មដែលបានបង្កឲ្យមាន ឧប្បត្តិហេតុកើតឡើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា