ព័ត៌មានអន្តរជាតិ

ប្រមុខការពារជាតិជប៉ុន-អាមេរិក គូសបញ្ជាក់ពីកិច្ចសហប្រតិបត្ដិការ លើភាពអាសន្នរបស់តៃវ៉ាន់

តូក្យូ៖ ប្រភពពីរដ្ឋាភិបាលជប៉ុន បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រមុខការពារជាតិជប៉ុន និងសហរដ្ឋអាមេរិក បានឯកភាពគ្នានៅក្នុងកិច្ចប្រជុំថ្មីៗ នេះនៅទីក្រុងតូក្យូ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធក្នុងករណី មានជម្លោះយោធារវាងចិន និងតៃវ៉ាន់។

រដ្ឋមន្រ្តីការពារជាតិ សហរដ្ឋអាមេរិកលោក Lloyd Austin បានលើកឡើងអំពីបញ្ហានេះនៅពេល ដែលលោកបានជួបពិភាក្សាជាមួយ រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Nobuo Kishi កាលពីថ្ងៃអង្គារទោះបីជា គ្មានការពិភាក្សាអំពីថាតើប្រទេសទាំងពីរ គួរតែសម្របសម្រួលការឆ្លើយតប ចំពោះភាពអាសន្នបែបណាក៏ដោយ។

គោលនយោបាយទីក្រុងតូក្យូ ស្តីពីទំនាក់ទំនងចិន – តៃវ៉ាន់ គឺដើម្បីលើកទឹកចិត្តឱ្យមានការសន្ទនាគ្នា ដើម្បីរកដំណោះស្រាយដោយសន្តិវិធីមួយ ប្រយោជន៍ឆ្លងកាត់ឲ្យបាន នូវភាពតានតឹងបច្ចុប្បន្ននេះ។

កោះតៃវ៉ាន់ និងចិនដីគោក ត្រូវបានគ្រប់គ្រងដាច់ដោយឡែកពីគ្នា ចាប់តាំងពីពួកគេបានបំបែកជា លទ្ធផលនៃសង្គ្រាមស៊ីវិល ក្នុងឆ្នាំ១៩៤៩ ។ ចិនចាត់ទុកកោះតៃវ៉ាន់ ជាខេត្តដែលមិនចុះសម្រុងគ្នាមួយ ដែលកំពុងរង់ចាំការបង្រួបបង្រួមគ្នាវិញ។

ផ្ទាំងពាណិជ្ជកម្ម

ទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់ សេចក្តីថ្លែងការណ៍មួយត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចពិភាក្សារវាង ប្រមុខការពារជាតិទាំងពីរ ក៏ដូចជារដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken និងរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Toshimitsu Motegi ក៏បានធ្វើនៅថ្ងៃអង្គារនេះដែរ គ្រាន់តែអំពាវនាវឱ្យមានសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ប៉ុណ្ណោះ។

នៅក្នុងជំនួបមុននេះជាមួយ ប្រមុខការពារជាតិទាំងពីររូប បានលើកឡើងពីការកើនឡើងនៃ ចំនួនយន្តហោះចម្បាំងចិន ដែលកំពុងឆ្លងកាត់ខ្សែបន្ទាត់នៅច្រកសមុទ្រតៃវ៉ាន់ និងតម្រូវការដើម្បីសិក្សាវិធី សម្រាប់កងកម្លាំងស្វ័យការពារជប៉ុន សហការជាមួយកងកម្លាំងអាមេរិក ការពារកោះតៃវ៉ាន់ ពីការឈ្លានពានរបស់ចិន។

ទីក្រុងតូក្យូបាន និងកំពុងពិនិត្យមើលឡើងវិញនូវលទ្ធភាពនៃការចេញនូវបទបញ្ជាបញ្ជូន SDF ដើម្បីការពារនាវាចម្បាំង និងយន្តហោះយោធាអាមេរិក ក្នុងករណីមានវិបត្តិរវាងចិន និងតៃវ៉ាន់ដោយសារទីតាំងភូមិសាស្ត្ររបស់ច្រកសមុទ្រតូច និងលទ្ធភាពនៃជម្លោះប្រដាប់អាវុធ នៅទីនោះដែលប៉ះពាល់ដល់ សុវត្ថិភាពរបស់ពលរដ្ឋជប៉ុន ៕

ដោយ ឈូក បូរ៉ា

To Top