Covid-19

សហភាពអារ៉ាប់រួម ពង្រីការជំរុញឲ្យចាក់ថ្នាំ វ៉ាក់សាំងកូវីដ១៩

បរទេស៖ សហភាពអារ៉ាប់រួម បានជំរុញពលរដ្ឋទាំងអស់មានវ័យ ១៦ឆ្នាំឡើង ទៅចុះឈ្មោះចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ ចាប់ពីថ្ងៃអាទិត្យនេះទៅ ស្របពេលដែលប្រទេសពង្រីក ការជំរុញការចាក់ថ្នាំវ៉ាក់សាំង ក្រោយចាក់ជូនប្រជាជនប្រហែល ៥៦ភាគរយរួច។

សហភាពអារ៉ាប់រួម ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍ក្នុងតំបន់ និងជាមជ្ឈមណ្ឌលធ្វើដំណើរពិភពលោក បានបោះជំហានដ៏លឿន សម្រាប់ការចេញឲ្យចាក់ថ្នាំវ៉ាក់សំាង ដើម្បីរក្សាសេដ្ឋកិច្ចខ្លួន បើកសម្រាប់ពាណិជ្ជកម្ម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលសហភាពអារ៉ាប់រួម បាននិយាយលើបណ្ដាញផ្សព្វផ្សាយសង្គមថា ការជំរុញនេះ គឺត្រូវបានធ្វើឡើង ក្រោយមនុស្សចំនួនជិត ៧៣ភាគរយ នៃមនុស្សវ័យចំណាស់ ពលរដ្ឋនិងអ្នកដែលមានជម្ងឺរ៉ាំរ៉ៃ បានចាក់ថ្នាំវ៉ាក់សាំងរួច។

គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន WKZO នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា សហភាពអារ៉ាប់រួម កំពុងតែផ្តល់ជូនប្រជាជនខ្លួន នូវថ្នាំវ៉ាក់សាំងចំនួន៤ប្រភេទ ដោយឥតគិតថ្លៃ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top