ម៉ានីល ៖ អង្គការ នៃមន្ទីរពេទ្យ ក្នុងប្រទេសហ្វីលីពីន បានស្វែងរកការពង្រឹងបុគ្គលិក ដើម្បីថែទាំអ្នកជំងឺនៅពេល ដែលប្រទេសនេះមានការ ប្រយុទ្ធប្រឆាំង នឹងការឆ្លងមេរោគកូវីដ-19 ដែលមានការកើន ឡើងជាថ្មី ។
យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ ជាមួយ សារព័ត៌មាន Teleradyo នៅថ្ងៃច័ន្ទលោក Jaime Almora ប្រធានសមាគមន៍មន្ទីរពេទ្យហ្វីលីពីន បានមានប្រសាសន៍ថា សមត្ថភាពរបស់មន្ទីរពេទ្យធំ ៗ ជាច្រើនបានឈានដល់“ កំរិតធ្ងន់ធ្ងរ” ។
ក្រៅពីនេះបុគ្គលិក ដែលនឿយហត់ និង បុគ្គលិកដែលចុះខ្សោយ កំពុងធ្វើឱ្យអ្នកគ្រប់គ្រងមានការព្រួយ បារម្ភចំពេលមានការកើនឡើង។ គិលានុបដ្ឋាយិកាអស់កំលាំង ។ ចំនួនរបស់ពួកគេមិនគ្រប់គ្រាន់ទេ ។ នោះហើយជាមូលហេតុ ដែលយើងត្រូវ ការការពង្រឹងបន្ថែម។
លោកបានបន្តថា“ យើងកំពុងស្នើសុំការពង្រឹង ពីទីភ្នាក់ងារដែលទាក់ទងនឹងសុខភាព” ។ ការពង្រឹងនេះក៏អាចមកពីយោធានិងប៉ូលីស ដែលមានគិលានុបដ្ឋាយិកាជាច្រើន កំពុងបម្រើការងារ។
នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ ABS-CBN News Channel លោក Leopoldo Vega អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយថា ក្រសួងនេះគឺ“ បើកចំហចំពោះលក្ខខណ្ឌ នៃការបន្ថែមការជួលបុគ្គលិកសង្គ្រោះបន្ទាន់” សម្រាប់មន្ទីរពេទ្យ។
សូមជម្រាបថា នៅហ្វីលីពីន បានរកឃើញករណីឆ្លងថ្មី នៃវីរុសកូវីដ ១៩ បានកើនឡើងដល់ ៧ ០០០នាក់ រយៈពេលបីថ្ងៃជាប់ៗគ្នា ដែលជាចំនួនខ្ពស់បំផុតចាប់តាំង ពីការរាតត្បាត ដែលនាំឱ្យចំនួនអ្នកឆ្លងវីរុសនេះ នៅប្រទេសហ្វីលីពីន កើនដល់ជាង ៦៦៣.០០០ នាក់៕
ប្រែសម្រួលៈ ណៃ តុលា