ព័ត៌មានអន្តរជាតិ

បង់ក្លាដេស មានអ្នកឆ្លង និងស្លាប់ ដោយជំងឺកូវីដ១៩កើនឡើងខ្ពស់

ដាកា៖ ទីភ្នាក់ងារព់័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ថា ប្រទេសបង់ក្លាដេស បានរាយការណ៍ថា មានករណីឆ្លងជំងឺថ្មី និងមានអ្នកស្លាប់ ច្រើនបំផុត នៅក្នុងអំឡុង ពេល២ខែកន្លះ គិតមកត្រឹមថ្ងៃចន្ទនេះ ។

អគ្គនាយកដ្ឋាន សេវាកម្មសុខភាព ហៅកាត់ថា (DGHS) បានឲ្យដឹងថា ប្រទេសបង់ក្លាដេស បានរាយការណ៍ថា មានករណីថ្មី នៃជំងឺកូវីដ១៩ចំនួន២.៨០៩នាក់ ហើយកើនឡើងខ្ពស់ ចាប់តាំងពីថ្ងៃទី១៣ ខែមករា ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៥៧៣.៦៨៧នាក់ ។

នៅថ្ងៃចន្ទនេះ ទិន្នន័យផ្លូវការបានបង្ហាញថា មានអ្នកស្លាប់បន្ថែមទៀត ចំនួន៣០នាក់ ដែលត្រូវបានរាប់ថាច្រើនបំផុតប្រចាំថ្ងៃ នៅក្នុងរយៈពេលប្រមាណ ១០សប្តាហ៍ ដែលនាំឲ្យចំនួនអ្នកស្លាប់ បានកើនឡើងដល់៨.៧២០នាក់ ។

នាយកដ្ឋានបានបង្ហាញថា វត្ថុវិភាគចំនួន២៥.១១១នាក់ ត្រូវបានធ្វើតេស្តនៅ ក្នុងរយៈពេល២៤ម៉ោងនៅទូទាំងប្រទេសបង់ក្លាដេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top