ព័ត៌មានអន្តរជាតិ

ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ រុស្ស៊ី មានអ្នកឆ្លង ជំងឺកូវីដ១៩ថ្មីជិត១ម៉ឺននាក់

ម៉ូស្គូ ៖ ទីភ្នាក់ងារព់័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលឆ្លើយតប និងត្រួតពិនិត្យផ្លូវការរបស់ប្រទេសរុស្ស៊ី បានឲ្យដឹង នៅថ្ងៃចន្ទនេះថា រុស្ស៊ី បានបញ្ជាក់ថា មានករណីថ្មីនៃវីរុសកូរ៉ូណា ចំនួន៩.២៨៤នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលចំនួនអ្នកឆ្លងជំងឺ ជាបន្តបន្ទាប់បានកើនឡើង ដល់៤.៤៦៦.១៥៣នាក់ ។

ទន្ទឹមនឹងនេះដែរ អ្នកស្លាប់បន្ថែមទៀតចំនួន៣៦១នាក់ ត្រូវបានគេកត់ត្រា ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនឡើងដល់៩៥.៣៩១នាក់ ។

ម៉ូស្គូ ជាតំបន់ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ នៅក្នុងប្រទេសរុស្ស៊ី ដែលគេរាយការណ៍ថា មានករ់ណីថ្មីចំនួន១.៥៨៦នាក់ ដែលនាំឲ្យចំនួន សរុបកើនឡើងដល់១.០១៣.០៤៩នាក់ ។

សរុបពលរដ្ឋ ដែលបានជាសះស្បើយពីជំងឺ មានចំនួន៤.០៧៧.១៨៥នាក់ បន្ទាប់ពីបានជាសះស្បើយបន្ថែមទៀតចំនួន៧.៧៩០នាក់់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top