ព័ត៌មានអន្តរជាតិ

រុស្សី និងចិន ជំរុញឱ្យមានកិច្ចប្រជុំកំពូលយូអិន ដោយបង្ហាញកំហឹងទៅលោកខាងលិច 

ប៉េកាំង៖ ប្រទេសរុស្ស៊ី និងចិន បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសទាំងពីរចង់បានកិច្ចប្រជុំកំពូល នៃសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ចំពេលដែលគេហៅថាភាពចលាចលនយោបាយ កាន់តែខ្ពស់ដោយទីក្រុងមូស្គូបាននិយាយថាពួកគេជឿជាក់ថា សហរដ្ឋអាមេរិក កំពុងធ្វើសកម្មភាពតាមរបៀបបំផ្លិចបំផ្លាញ។

សម្ព័ន្ធមិត្តទាំងពីរ ដែលទំនាក់ទំនងជាមួយលោកខាងលិច កំពុងស្ថិតក្នុងសភាពតានតឹង កាន់តែខ្លាំងឡើង បានអំពាវនាវឱ្យមានកិច្ចប្រជុំកំពូលរបស់ អង្គការសហប្រជាជាតិ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចពិភាក្សារវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ។

សេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយនៅលើអ៊ីនធឺណិតបានឲ្យដឹងថា“ នៅក្នុងពេលនៃការកើនឡើងនូវវិបត្តិនយោបាយសកល កិច្ចប្រជុំកំពូលនៃសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ គឺចាំបាច់ដើម្បីបង្កើតការ សន្ទនាដោយផ្ទាល់ អំពីវិធីដើម្បីដោះស្រាយបញ្ហារួម របស់មនុស្សជាតិ និងផលប្រយោជន៍នៃការរក្សាស្ថេរភាពសកល” ដោយ ទីក្រុងមូស្គូបានជំរុញជាឯកតោភាគីជាយូរមកហើយ សម្រាប់កិច្ចប្រជុំកំពូលបែបនេះ។

សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ពីឈ្មោះសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ត្រូវបានទីភ្នាក់ងារសារព័ត៌មាន TASS ដកស្រង់សម្តីដោយប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីចិនលោកវ៉ាង យី ថាទីក្រុងមូស្គូ និងប៉េកាំង មិនសប្បាយចិត្តនឹងអាកប្បកិរិយារបស់អាមេរិកឡើយ៕ ដោយ ឈូក បូរ៉ា

To Top