ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីអូស្រ្តាលីសន្យាថា នឹងប្រើកូនស្រី ប្រពន្ធ និងម្តាយរបស់លោក ជាការលើកទឹកចិត្តក្នុងការ ដោះស្រាយបញ្ហាបំពានផ្លូវភេទ

បរទេស៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុតម៉ូរីសុន បានប្តេជ្ញាថា នឹងសម្អាតសភាបន្ទាប់ពីរឿងអាស្រូវ រំលោភបំពានផ្លូវភេទ និងយាយីជាបន្តបន្ទាប់ កើតឡើង ដែលបានធ្វើឱ្យរង្គោះរង្គើ រដ្ឋាភិបាលរបស់លោក និងចំពេលមានការចោទប្រកាន់ថា លោកមិនបានយល់ពីកំហឹងរបស់ស្ត្រី ចំពោះវប្បធម៌បុរសពឹសពុល។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា បន្ទាប់ពីមានសម្ពាធជាច្រើនសប្តាហ៍ ទៅលើអ្វីដែលត្រូវបានគេមើលឃើញថា ជាការឆ្លើយតបដោយមិនសមស្រប ចំពោះរឿងអាស្រូវលោក មូរីសុន បានស្រក់ទឹកភ្នែកនៅឯ សន្និសីទកាសែតមួយនៅទីក្រុង Canberra កាលពីថ្ងៃអង្គារ ខណៈដែលលោកបានសន្យាថា នឹងប្រើកូនស្រី ប្រពន្ធ និងម្តាយរបស់លោកជាការលើកទឹកចិត្ត ក្នុងការដោះស្រាយបញ្ហា ។

សូមជម្រាបថា ការចោទប្រកាន់ចុងក្រោយ បានមកពីអ្នកបញ្ចេញម្នាក់ដែលអះអាងថា ជាផ្នែកមួយនៃក្រុម WhatsApp នៃក្រុមបុគ្គលិកចម្រុះ ដែលបានចែករំលែករូបភាព ធ្វើអោយត្រេកត្រអាលដោយ ត្រដុសប្រដាប់ភេទខ្លួនឯងនៅក្នុងសភា រួមទាំងនៅលើតុសមាជិកសភាសម្ព័ន្ធស្ត្រីផងដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top