ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ទទួលបានជោគជ័យទាំងស្រុង ក្នុងការធ្វើតេស្តមីស៊ីលការពារ ដែនអាកាសបាញ់ បានចម្ងាយឆ្ងាយ ១៥០គីឡូម៉ែត្រ

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព់័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ថា ក្រុមហ៊ុនឧស្សាហកម្មអវកាស របស់អ៊ីស្រាអ៊ែល( IAI) គ្រប់គ្រងដោយរដ្ឋាភិបាលអ៊ីស្រាអ៊ែល បានប្រកាសនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនបានទទួលជោគជ័យ ទាំងស្រុងហើយទៅលើការធ្វើតេស្តមីស៊ីល ការពារដែនអាកាសថ្មីមួយ ដែលបាញ់បានចម្ថាយវែង ។

ការវិនិច្ឆ័យទៅលើការបាញគ្រាប់ពិត ដែលធ្វើតេស្តអំពីសមត្ថភាព ប្រឆាំងនឹងមីស៊ីលផ្លោង នៅក្នុងពេលមានការគំរាមកំហែងណាមួយ និងកើតឡើងនៅកន្លែងមួយចំនួន ។ ក្នុងនោះបូករួមទាំង ការដាក់គោលដៅទៅលើគ្រាប់ ជាការប៉ុនប៉ង់់បាញ់ផ្លោង ។

គ្រាប់មីស៊ីល ER បានផលិតដោយ IAI ដែលសមត្ថភាពរួមគ្នា ក្នុងការស្ទាក់ចាប់ ការគំរាមកំហែងដោយការពារដែនអាកាស បាញ់បានចម្ងាយ ១៥០គីឡូម៉ែត្រ និងគោលដៅគ្រាប់ផ្លោង ដែលជាផ្នែកមួយនៃគ្រួសារឧបករណ៍ ស្ទាក់ចាប់ប្រភេទចម្ងាយផ្សេងៗគ្នា ឈ្មោះថា Barak ។

ការបង្កើ់នសមត្ថភាពក្នុងការបាញ់ ក្នុងរយៈចម្ងាយឆ្ងាយ ត្រូវបានបង្កើតឡើងដែលអាចទទួលយបាន ដោយការវិនិច្ឆ័យ លើឧបករណ៍ស្ទាក់ចាប់ និងប្រព័ន្ធរ៉ាដាចម្រុះ ដែលអាចចាប់បានក្នុងរយៈចម្ងាយ ១៥០គីឡូម៉ែត្រ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top