បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ជាមួយនឹងវ៉ាក់សាំង ដែលត្រូវបានគេស្គាល់ថា ជាវ៉ាក់សាំងផលិត ក្នុងស្រុកនោះ ប្រទេសគុយបា នឹងធ្វើការដំណើរការ ចាក់វ៉ាក់សាំងនេះ ឲ្យបានទៅដល់ពលរដ្ឋ របស់ខ្លួន ជាងពាក់កណ្តាលប្រទេស នៅត្រឹមបំណាច់ ខែសីហា ខាងមុខនេះ។
ប្រធាននាយកដ្ឋាន ទទួលបន្ទុកកិច្ចការងារ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នៃក្រសួងសុខាភិបាល បាននិយាយបញ្ជាក់ថា គុយបា បានដាក់ចេញនូវផែនការ ក្នុងការចាក់ វ៉ាក់សាំងជូនពលរដ្ឋ របស់ខ្លួន ឲ្យបានរហូតទៅដល់ជាង៦លាននាក់ នៅត្រឹមខែសីហា ហើយនៅត្រឹមខែមិថុនា ឬកក្កដា គុយបា នឹងចាក់ឲ្យបានចំនួន ២,២លាននាក់។
មកទល់បច្ចុប្បន្នវ៉ាក់សាំង ក្នុងស្រុករបស់គុយបា ចំនួន២គឺកំបុង ស្ថិតនៅក្នុងតំណាក់ការ ធ្វើតេស្តទី៣ នៅឡើយហើយពួកគេ កំពុងដំណើរការតេស្ត សាកល្បង ទៅលើក្រុមអ្នកស្ម័គ្រចិត្ត ជាមួយនឹងមនុស្ស ដែលមានប្រភពមកពីខេត្ត Santiago de Cuba, Guantanamo និង Granma ផង។
ប្រទេសគុយបា ដែលមានពលរដ្ឋ ប្រមាណជា១១លាននាក់ ត្រូវបានគេមើលឃើញថា កំពុងរងការវាយប្រហារយ៉ាងខ្លាំងក្លាផងដែរ ពីសំណាក់វិរុសកូវីដ ចាប់តាំងតែពីពេលប្រទេសបើក ទ្វាអន្តរជាតិរបស់ខ្លួនឡើងវិញ និងកាលពីបុណ្យឆ្លងឆ្នាំ សកល មកប៉ុន្តែវ៉ាក់សាំង ដែលផលិតក្នុងស្រុក នឹងមិនទាន់អាចយកមកប្រើ បាននៅឡើយរហូតដល់ ខែឧសភា៕
ប្រែសម្រួល៖ស៊ុនលី