ព័ត៌មានអន្តរជាតិ

ឧបនាយករដ្ឋមន្ត្រីថៃ ទទួលបានវ៉ាក់សាំង ចិន ដូសទី២រួចរាល់

បាងកក៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃពុធនេះ បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Anutin Charnvirakul គឺបានទទួលវ៉ាក់សាំងដូសទី២ របស់ខ្លួនហើយ ជាមួយនឹងវ៉ាក់សាំង របស់ប្រទេសចិន Sinovac។

នៅក្រោយទទួលបានវ៉ាក់សាំងលើកទី២ រូចលោកបាននិយាយថា៖ ខ្ញុំមានអារម្មណ៍ថាមានកម្លាំង និងថាមពលខ្លាំងមែនទែន។ ពួកយើងចាក់វ៉ាក់សាំងនេះ ក្នុងគោលបំណង ដូចគ្នាគឺការពារខ្លួនឯង និងការពារអ្នកដទៃ ផងដែរ។

គួរឲ្យដឹងដែរថា លោកឧបនាយករដ្ឋមន្ត្រី បានទទួលវ៉ាក់សាំង ដូសដំបូង របស់លោកតាំងតែថ្ងៃទី២៨ ខែកុម្ភៈ គឺជាពេលវេលា ដែលប្រទេសនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍មួយ នេះបានចាប់ផ្តើមដំណើរការ ចាក់វ៉ាក់សាំងជូនពលរដ្ឋ របស់ខ្លួនជាលើកដំបូងនោះ។

គិតត្រឹមថ្ងៃទី១៩ ខែមីនា តួលេខបានបង្ហាញថា ថៃបានចាក់វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លួន ប្រមាណជា៦២ ០០០នាក់ ខណៈដែលចំនួនអ្នកឆ្លង នៅទូទាំងប្រទេស មានប្រមាណជា២៨ ២៧៧នាក់ ហើយក្នុងនោះមានចំនួន អ្នកបាត់បង់ ជីវិតសុរប៩២នាក់ មកហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top