កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ថា ពលរដ្ឋចំនួន០២នាក់បានរងរបួស បន្ទាប់ពីឧទ្ធម្ភាគចក្រចំនួន០១គ្រឿងបានធ្លាក់ នៅព្រលានយន្តហោះ Subang ក្នុងក្រុង Selangor កាលពីព្រឹកថ្ងៃពុធ ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិល របស់ប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រ Airbus AS350 B3 បានធ្លាក់នៅម៉ោង៩និង២៥នាទីព្រឹក ។
មានមនុស្សចំនួន០៥នាក់នៅលើឧទ្ធម្ភាគចក្រនោះ ក្នុងនោះបូករួមទាំងពីឡុតម្នាក់ និងអ្នកដំណើរចំនួន០៤នាក់ ។ ក្រសួងសាធារណការ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ។

ក្រសួងបានឲ្យដឹងថា “មនុស្សចំនួន០២នាក់ត្រូវបានគេរាយការណ៍មកថា បានរងរបួស ហើយបច្ចុប្បន្ននេះ ត្រូវបានបញ្ជូនទៅកាន់គ្រូពេទ្យ ទន្ទឹមនឹងនេះដែរ អ្នកផ្សេងទៀតចំនួន០៣នាក់ មានស្ថានភាពធម្មតា” ។
លោក Petaling Jaya មេប៉ូលិស បានឲ្យដឹងថា អ្នករងគ្រោះទាំងអស់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីទទួលការព្យាបាល ៕
ដោយ៖ ម៉ៅ បុប្ផាមករា
