ព័ត៌មានអន្តរជាតិ

ចិន ប្រកាសដាក់ ទណ្ឌកម្មលើបុគ្គល និងអង្គភាព ពាក់ព័ន្ធរបស់អង់គ្លេស

ប៉េកាំង ៖ ប្រទេសចិន នៅថ្ងៃសុក្រនេះ បានប្រកាសដាក់ ទណ្ឌកម្មលើបុគ្គល និងអង្គភាពអង់គ្លេសដែលពាក់ព័ន្ធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

យោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួង ការបរទេសចិន បានឲ្យដឹងថា ចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្ម ជាឯកតោភាគីលើបុគ្គល និងអង្គភាពចិន ដែលពាក់ព័ន្ធដោយលើកឡើង ពីអ្វីដែលគេហៅថា បញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង ។

សេចក្តីថ្លែងការណ៍នោះបានឲ្យដឹងថា“ សកម្មភាពនេះដោយផ្អែកលើគ្មានអ្វីក្រៅពីការភូតកុហក និងការផ្សាយព័ត៌មានមិនពិត រំលោភច្បាប់អន្តរជាតិ និងបទដ្ឋានមូលដ្ឋាន សម្រាប់ទំនាក់ទំនងអន្តរជាតិ ការជ្រៀតជ្រែកយ៉ាងខ្លាំង នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន និងធ្វើឱ្យប៉ះពាល់ដល់ ទំនាក់ទំនងចិន – អង់គ្លេស យ៉ាងធ្ងន់ធ្ងរ” ។

ក្រសួងការបរទេសចិន បានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំនៅប្រទេសចិន ដាក់តំណាងដ៏ឧឡារិក ដោយបង្ហាញការប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងការថ្កោលទោសយ៉ាងខ្លាំងចំពោះអង់គ្លេស ។

ភាគីចិន សម្រេចចិត្តដាក់ទណ្ឌកម្មបុគ្គលទាំង ៩ រូប និងអង្គភាពចំនួន ៤ នៅផ្នែកខាងចក្រភពអង់គ្លេស ដែលបានផ្សព្វផ្សាយការកុហក និងការផ្សព្វផ្សាយព័ត៌មាន មិនពិត ។

សេចក្ដីថ្លែងការណ៍ បានបញ្ជាក់ថា “ដូចសព្វថ្ងៃនេះបុគ្គល ដែលពាក់ព័ន្ធ និងសមាជិកគ្រួសារភ្លាមៗ របស់ពួកគេ ត្រូវបានហាមឃាត់ មិនឱ្យចូលដីគោកហុងកុង និងម៉ាកាវរបស់ប្រទេសចិន ។ ទ្រព្យសម្បត្តិ របស់ពួកគេ នៅក្នុងប្រទេសចិន នឹងត្រូវបង្កក ហើយពលរដ្ឋ និងស្ថាប័នចិន នឹងត្រូវហាមឃាត់ មិនឱ្យធ្វើជំនួញជាមួយឡើយ” ៕

ដោយ ឈូក បូរ៉ា

To Top