ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ស្ថិតក្រោមសម្ពាធ ឲ្យចេញសកម្មភាព លើច្បាប់កាំភ្លើង ក្រោយមានការបាញ់ ប្រហារទ្រង់ទ្រាយធំ ២លើកចុងក្រោយ

វ៉ាស៊ីនតោន ៖ ក្រុមអ្នកជំនាញបានឲ្យដឹងថា បន្ទាប់ពីការបាញ់ប្រហារដ៏ធំមួយ កាលពីពីរសប្តាហ៍មុន នៅលើទឹកដីអាមេរិក មហាអំណាចមួយនេះ បានចាប់យកចំណងជើង ទូទាំង ពិភពលោកថា ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន អាចចាត់វិធានការ លើការត្រួតពិនិត្យ កាំភ្លើងតាមរយៈការបញ្ជាប្រតិបត្តិ ។

ដោយសំដៅទៅលើសភា ដែលបែកខ្ញែកគ្នាយ៉ាងជ្រៅបំផុត ក្នុងពេលជាច្រើនទស្សវត្សរ៍ សមាជិកសភាជាន់ខ្ពស់ នៃស្ថាប័ន Brookings លោក Darrell West បានប្រាប់ស៊ីនហួថា“ វានឹងពិបាកក្នុងការទទួលបានវិធានការ ត្រួតពិនិត្យកាំភ្លើងតាមរយៈសភាខ្លាំងណាស់ ។

លោកបានលើកឡើងថា “ប៉ុន្តែលោក បៃដិន អាចចេញបទបញ្ជាប្រតិបត្តិ ដែលមានកម្លាំងនៃច្បាប់ ដោយលោកអាចប្រើនីតិវិធីនេះ ដើម្បីរឹតបន្តឹងការត្រួតពិនិត្យប្រវត្ដិ និងធ្វើឱ្យខ្លួនអាចដកការកាន់កាប់កាំភ្លើង ចេញក្នុងករណី ដែលមានបញ្ហាផ្លូវចិត្ត ឬអំពើហិង្សា” ។

លោកបន្ដថា“ សមាជិកបក្សសាធារណរដ្ឋ នឹងប្រឆាំងការខិតខំរបស់លោក ប៉ុន្តែនឹងមិនអាចរារាំង បទបញ្ជាប្រតិបត្តិ របស់លោកបាននោះទេ” ។

ឃាតករពីរនាក់បានធ្វើការបាញ់ សម្លាប់ទ្រង់ទ្រាយធំ មិនតិចជាងមួយសប្តាហ៍ពីលើកមុន – លើកទី ១ នៅអាត្លង់តា សម្លាប់មនុស្ស ៨ នាក់និងលើកទី ២ នៅទីក្រុង Boulder រដ្ឋ Colorado បណ្តាល ឲ្យមនុស្ស ១០ នាក់ស្លាប់ ការបាញ់ប្រហារនេះ បានជំរុញ ឱ្យលោក បៃដិន ដោះស្រាយបញ្ហា នៃការគ្រប់គ្រងកាំភ្លើង ខណៈដែលលោកប្រឈម នឹងសំណួរពិបាកៗ អំពីសកម្មភាព ដែលលោកនឹងត្រូវឆ្លើយតប។

កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុង សន្និសីទកាសែតដំបូង របស់លោក ចាប់តាំងពីចូលកាន់ តំណែងលោក បៃដិន បានបង្ហាញថា លោកនឹងមិនផ្តល់អាទិភាព ដល់ការគ្រប់គ្រងកាំភ្លើង ដោយអះអាងថា លោកនឹងផ្តោត លើហេដ្ឋារចនាសម្ព័ន្ធ។

សមាជិកសភា នៃគណបក្សប្រជាធិបតេយ្យ កំពុងអំពាវនាវ ឱ្យមានការពិនិត្យប្រវត្ដិបន្ថែមទៀត ហើយលោកប្រធានាធិបតី បានជំរុញឱ្យព្រឹទ្ធសភាអនុម័ត សេចក្តីព្រាងច្បាប់ ដែលសភា គ្រប់គ្រងដោយគណបក្ស ប្រជាធិបតេយ្យ បានអនុម័តរួចហើយ៕

ដោយ ឈូក បូរ៉ា

To Top