ព្រុចសែល៖ បណ្ដាមេដឹកនាំសហភាពអឺរ៉ុប (EU) នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឯកភាពគ្នាដើម្បីចាប់ផ្តើម កិច្ចសហប្រតិបត្តិការជាមួយប្រទេសតួកគី ក្នុងលក្ខណៈ “សមាមាត្រ និងបញ្ច្រាស” នៅក្នុងវិស័យពាណិជ្ជកម្ម និងការធ្វើចំណាកស្រុក។
មេដឹកនាំអឺរ៉ុប បានសម្រេចចិត្តបើកការសន្ទនា កម្រិតខ្ពស់ជាមួយប្រទេសតួកគី ស្តីពីបញ្ហាដែលមានការយកចិត្ត ទុកដាក់ទៅវិញទៅមក ដូចជាសុខភាពសាធារណៈ អាកាសធាតុ ប្រឆាំងភេរវកម្មក៏ដូចជា បញ្ហាក្នុងតំបន់ផ្សេងទៀត។

សេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា“ សហភាពអ៊ឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមជាមួយប្រទេសតួកគី ក្នុងលក្ខណៈជាសមាមាត្រនិងបញ្ច្រាស ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យមួយចំនួន ដែលមានផលប្រយោជន៍រួម និងធ្វើការសម្រេចចិត្តបន្ថែមទៀត នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុប ក្នុងខែមិថុនា” កិច្ចប្រជុំកំពូលអឺរ៉ុបជាក់ស្តែង។
យោងតាមសេចក្តីថ្លែងការណ៍ ការចូលរួមនេះត្រូវបានផ្តល់ជូនតែថា ការថយចុះនូវនិរន្តរភាពបច្ចុប្បន្ន និងតួកគីចូលរួមប្រកបដោយលក្ខណៈស្ថាបនា។
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានថ្លែងនៅក្នុងសន្និសីទសារ ព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា ការសម្រេចចិត្តលើប្រទេសតួកគី គឺជា “ជំហានមួយនៅក្នុងទិសដៅត្រឹមត្រូវ” ។
ចាប់តាំងពីឆ្នាំមុនប្រទេសតួកគី មានទំនាស់ជាមួយរដ្ឋ ជាសមាជិកសហភាពអ៊ឺរ៉ុប Greece និង Cyprus ទាក់ទងនឹងព្រំដែនសមុទ្រ និងការបម្រុងឧស្ម័នធម្មជាតិ នៅភាគខាងកើតមេឌីទែរ៉ាណេ ៕
ដោយ ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
