ព័ត៌មានអន្តរជាតិ

ការវាយប្រហារដោយមីស៊ីល បណ្តាលឲ្យមានអគ្គីភ័យឆាបឆេះ ស្ថានីយ៏ប្រេង នៅទឹកដីអារ៉ាប៊ី សាអូឌីត

រីយ៉ាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ថា ទីភ្នាក់ងារថាមពលអារ៉ាប៊ីសាអ៊ូឌីតបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងថាមពលរបស់ប្រទេសអារ៉ាប់ប៊ី សាអូឌីត បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារដោយមីស៊ីលបណ្តាលឱ្យឆាបឆេះនៅឯស្ថានីយ៍ ចែកចាយផលិតផលប្រេងក្នុងទីក្រុងព្រំដែន Jazan របស់ប្រទេសនេះ ។

អ្នកនាំពាក្យរបស់ក្រសួងខាងលើ បាននិយាយថា ការវាយប្រហារនេះបណ្តាលឱ្យមានអគ្គិភ័យ មួយនៅឯចំណតផែប្រេងនោះ ហើយមិនមានរបាយការណ៍ ពីអ្នកស្លាប់ និងរបួសនៅឡើយទេ ។

អ្នកនាំពាក្យបាននិយាយថា អារ៉ាប៊ី សាអ៊ូឌីត បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារបែបនេះប្រឆាំងនឹងការបង្កឲ្យមានអគ្គីភ័យឆាបឆេះ ។

ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ី សាអូឌីត បានចូលរួមក្នុងសង្គ្រាមនៅយេម៉ែន ដែលបានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ អំពីការស្ទាក់ចាប់យន្តហោះដ្រូនដែលផ្ទុកដោយគ្រាប់បែកចំនួន០៨គ្រាប់ដែលប្រើប្រាស់ដោយក្រុម ហួធី (Houthis) ឆ្ពោះទៅទីក្រុងព្រំដែនរបស់ប្រទេសអារ៉ាប៊ី សាអូឌីត ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top