ព័ត៌មានអន្តរជាតិ

លោក Biden ប្រកាសប្តេជ្ញាចិត្ត ក្នុងការធ្វើឲ្យប្រសើរឡើង នូវស្ថានភាពនៅតំបន់ព្រំដែន ភាគខាងត្បូង

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកអាមេរិកលោក Joe Biden បានធ្វើការលើកឡើងអំពី បញ្ហានៃជនភៀសខ្លួននៅតាមបណ្តោយព្រំដែន ដែលលោកបានជឿជាក់ថា គឺជាបញ្ហាដែលត្រូវការពេល វេលាដ៏យូរអង្វែងដើម្បីដោះស្រាយ។

ទោះបីជាយ៉ាងណាក្តីនៅក្នុង សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញលោក Biden បានអះអាងថាទោះបីជាមិនអាច ដោះស្រាយបានទាំងអស់ តែលោកប្តេជ្ញាចិត្តក្នុងការធ្វើឲ្យ ស្ថានភាពល្អប្រសើរឡើងវិញ ខណៈដែលចំនួនជនភៀសខ្លួន មានសភាពកាន់តែ ខ្លាំងក្លាឡើងនោះ។

លោកបន្តដោយសំដៅទៅ លើក្រុមជនចំណាកស្រុកដែលស្ថិតនៅ ភាគខាងត្បូងនៃប្រទេសថា មូលហេតុដែលពួកគេកំពុងបន្តធ្វើដំណើរចូល មកទឹកដីអាមេរិកនៅពេលនេះពីព្រោះថា ទី១ វាស្ថិតនៅក្នុងពេលដែលអាកាសធាតុអំណោយផល ពីកំដៅដោយសារវាលខ្សាច់និងទី២ពួកគេ ធ្វើដំណើរចូលមកដោយសារបញ្ហា នៅក្នុងប្រទេសរបស់ពួកគេ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top