បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃសុក្រ បានឲ្យដឹងថា ប្រទេសចិនបានប្រកាសដាក់ទណ្ឌកម្ម បែបសងសឹកបន្ថែមទៀត ពាក់ព័ន្ធនឹងបញ្ហានៅតំបន់ Xinjiang
ដោយដាក់គោលដៅសំខាន់ ផ្តោតទៅលើក្រុមហ៊ុនឯកជន និងបុគ្គលមួយចំនួននៅក្នុងប្រទេសអង់គ្លេស ដោយបានបញ្ជាក់ថា ពួកគេជាអ្នកបង្កើតព័ត៌មាន មិនពិតអំពីបញ្ហា
ពលរដ្ឋមូស្លីម Uyghur។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសុក្រក្រសួងការបរទេសចិន បាននិយាយថា អង់គ្លេសបានធ្វើការដាក់ទណ្ឌកម្ម មកលើក្រុមហ៊ុននិងបុគ្គល ជាពលរដ្ឋចិនដោយឯកតោភាគី
ដោយយកឡេសថា ជាបញ្ហាសិទ្ធមនុស្សនៅក្នុងទីក្រុង Xinjiang។

ទណ្ឌកម្មចិនទៅលើសមាជិកសភា សរុបចំនួន៥រូប ដែលមានដូចជាលោក Tom Tugenedhat, Iain Duncan Smith, Neil O’Brien, Tim Loughton និង
Nusrat Ghani ផងដែរនិងសមាជិកមន្ត្រីជាន់ខ្ពស់ ២រូបផ្សេងទៀត ដូចជាលោក David Alton និង Helena Kennedy ។
ក្រៅពីនោះក្រុមហ៊ុនអង់គ្លេសចំនួន ៤ទៀត ដែលក៏ត្រូវបានចិនដាក់ទណ្ឌកម្មមានដូចជា The China Research Group, Conservative Party Human Rights Commssion,
Uyghur Tribunal និង Essex Court Chambers ដែលត្រូវបានស្គាល់ថាជាក្រុមហ៊ុនច្បាប់ល្បី និងនាំមុខគេនៅអង់គ្លេស ៕
ប្រែសម្រួល៖ ស៊ុន លី
