បរទេស៖ លោកស្រីអធិកាបតីអាល្លឺម៉ង់ Angela Merkel នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ នឹងដាក់បញ្ចូលប្រទេសបារាំងចូល ទៅក្នុងបញ្ជីតំបន់ដែលមាន ហនិភ័យបំផុតដោយសារវិរុសកូវីដ ហើយដែលមានន័យថា រដ្ឋាភិបាលក្រុងប៊ែរឡាំង នឹងអាចចាប់ផ្តើមរឹតបន្តឹងព្រំដែនរបស់ខ្លួន ព្រមទាំងដាក់លក្ខខណ្ឌចាំបាច់ធ្វើចត្តាឡីស័ក មុនពេលធ្វើដំណើរចូលប្រទេសរបស់ខ្លួន។
កាសែតអាល្លឺម៉ង់ FAZ បានបញ្ជាក់ថាការសម្រេចចិត្ត និងការអនុវត្តនេះនឹងចូលជាធរមាន ចាប់ពីថ្ងៃសុក្រ ទី២៦ ខែមិនានេះ តែម្តងនៅក្រោយការប្រកាសជាផ្លូវការ ដោយវិទ្យាស្ថានជាតិសុខាភិបាល the Robert Koch Institue ។
អត្រាឆ្លងនៃវិរុសកូវីដ ត្រូវបានគេវាស់វែងក្នុងរយៈពេល ៧ថ្ងៃចុងក្រោយនេះ នៅបារាំងគឺមានចំនួនរហូតទៅដល់ ១០០០០០នាក់ ខណៈដែលចំនួននៃអ្នកឆ្លងតាមក្រសួងនានា របស់ប្រទេសបារាំងគឺមានរហូតទៅដល់ ២០០នាក់ផងដែរ។
ទោះបីជាយ៉ាងណាក្តី ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តនេះ រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង សម្រាប់កិច្ចការងារអ៊ឺរ៉ុបលោក Clement Beaune បានបញ្ជាក់ថា ខ្លួនកំពុងតែធ្វើការចរចាដើម្បី លប់ចោលនូវការរឹតត្បិតមួយចំនួន បើមិនដូច្នេះទេព្រំដែននៃប្រទេសទាំងពីរ នឹងអាចឈានទៅដល់ការបិទទ្វាជាមិនខាន ៕
ប្រែសម្រួល៖ ស៊ុន លី