ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា គោលដៅរបស់ប្រទេសចិន មិនដែលធ្វើឱ្យអាមេរិកឈានមុខគេបាននោះទេ ប៉ុន្តែដើម្បីយកឈ្នះលើខ្លួនឯង និងក្លាយជាប្រទេស ដែលមានលក្ខណៈប្រសើរជាងមុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
អ្នកនាំពាក្យលោកស្រី ហួ ឈុនយីង បានធ្វើការកត់សម្គាល់នៅឯ សន្និសីទសារព័ត៌មានមួយឆ្លើយតបនឹងសំណួរ ស្តីពីការអត្ថាធិប្បាយថ្មីៗ របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ស្តីពីទំនាក់ទំនងរវាងប្រទេសចិន – សហរដ្ឋអាមេរិក។
ដោយកត់សម្គាល់នូវគោលនយោបាយ របស់ចិនចំពោះសហរដ្ឋអាមេរិក គឺមានស្ថិរភាពខ្ពស់លោកស្រី ហួ បានឲ្យដឹងថា ប្រទេសចិន មានឆន្ទៈធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីអនុវត្តការមូលមតិគ្នា ដ៏សំខាន់របស់ប្រមុខរដ្ឋទាំងពីរ នៅក្នុងការសន្ទនាតាមទូរស័ព្ទ នៅថ្ងៃចូលឆ្នាំចិនកន្លងទៅនេះ។
លោកស្រីបានបន្ថែមថា“ សង្ឃឹមថាសហរដ្ឋអាមេរិក នឹងជួបប្រទេសចិន និងបង្កើតទំនាក់ទំនង ដែលមិនមានការប្រឈមមុខគ្នា មិនមានជម្លោះ គោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ – ឈ្នះ ដើម្បីនាំឱ្យទំនាក់ទំនងទ្វេភាគី ដើរលើផ្លូវនៃការអភិវឌ្ឍ និងស្ថិរភាព” ។
និយាយអំពីច្បាប់អន្តរជាតិលោកស្រី ហួ បានលើកឡើងថា មានតែប្រព័ន្ធមួយគត់នៅលើពិភពលោក។ វាជាប្រព័ន្ធអន្តរជាតិ ជាមួយអង្គការសហប្រជាជាតិ ជាមូលដ្ឋានរបស់ខ្លួន ហើយមានតែច្បាប់មួយគត់ ដែលជាបទដ្ឋានមូលដ្ឋាន សម្រាប់ទំនាក់ទំនងអន្តរជាតិ ដោយផ្អែកលើគោលបំណងនៃ ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
លោកស្រីបានបន្ថែមថា“ ទាក់ទងនឹងការគោរពតាមច្បាប់អន្តរជាតិ ប្រទេសចិន គឺជាគំរូមួយ ខណៈដែលសហរដ្ឋអាមេរិក ប្រហែលជាអ្នកដែលមិនគោរពសិទ្ធិនេះ ដែលត្រូវបានទទួលស្គាល់ ដោយសហគមន៍អន្តរជាតិ” ៕
ដោយ ឈូក បូរ៉ា