ព័ត៌មានអន្តរជាតិ

ន័រវេស និងអាល្លឺម៉ង់ បញ្ជាទិញនាវាមុជទឹក ជាច្រើនគ្រឿងពី Thyssenkrupp

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសន័រវេសបានធ្វើការបញ្ជាទិញ នាវាមុជទឹកចំនួន ៤គ្រឿងពីក្រុមហ៊ុន Thyssenkrupp ជាមួយនឹងទឹកប្រាក់ទំហំរហូតទៅដល់ ៥,៣ពាន់លានដុល្លារ ខណៈដែលអាល្លឺម៉ង់ក៏បានបញ្ជាទិញ នាវាចម្បាំងពីក្រុមហ៊ុនដូចគ្នានេះចំនួន ២គ្រឿងផ្សេងទៀតផងដែរ។

កុងចុះហត្ថលេខាទិញលក់ ដោយប្រទេសជាសមាជិករបស់ អង្គការណាតូទាំងពីរនេះនឹងត្រូវធ្វើឡើង នៅក្នុងរដូវក្តៅខាងមុខនេះហើយ ហើយជឿជាក់ដែរថា នាវាចម្បាំងដំបូងនឹងអាច ត្រូវបានដឹកជញ្ជូនចេញនៅក្នុងឆ្នាំ២០២៩ នេះបើយោងតាមការបញ្ជាក់ បន្ថែមដោយរដ្ឋាភិបាលក្រុង Oslo។

កាលពីឆ្នាំ២០១៧ កន្លងមករដ្ឋាភិបាលនៃប្រទេសន័រវេស និងប្រទេសអាល្លឺម៉ង់ ក៏ធ្លាប់បានយល់ព្រមក្នុងការ ផលិតនាវាចម្បាំងរួមគ្នាផងដែរ នៅក្នុងផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ ទ្វេរភាគីរវាងប្រទេស ទាំងពីរហើយក៏ធ្លាប់បានបញ្ជាក់ពី ផែនការចុះហត្ថលេខា ជាមួយនឹងក្រុមហ៊ុន Thyssenkrupp តាំងតែពីឆ្នាំ២០១៩ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា Thyssenkrupp គឺជាដៃគូសហការជាមួយនឹង គម្រោងផលិតនាវាចម្បាំងរបស់ប្រទេសន័រវែស ដែលត្រូវបានគេស្គាល់ឈ្មោះថា Kongsberg Gruppen ៕

ប្រែសម្រួល៖ ស៊ុន លី

To Top