ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នំា២០២១ថា មន្ត្រីអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្របានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ រវាងមេដឹកនាំពិភពលោក ។
លោក Bruce Aylward ទីប្រឹក្សាលោកអគ្គនាយកអង្គការសុខភាពពិភពលោក បានថ្លែងថា “និយាយដោយស្មោះត្រង់ទៅ យើងស្ថិតក្នុងសង្រ្គាមមួយហើយមេដឹកនាំពិភព គឺធ្វើរឿងដែរត្រឹមត្រូវ ។ យើងស្ថិតក្នុងសង្រ្គាមមួយ ហើយវាជាសង្គ្រាមប្រឆាំងនឹងវីរុស មិនមែនប្រឆាំងគ្នាឯងនោះទេ” ។ នេះជាការថ្លែងនៅក្នុងសន្និសីទនៃក្រុងហ្សឺណែវ ។
លោក Aylward បានធ្វើការកត់សម្គាល់បន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា “យើងប្រឈមមុខនឹងសង្គ្រាមលោកប្រភេទថ្មី” ខណៈពេលនិយាយអំពីយុទ្ធសាស្ត្រនាំចេញវ៉ាក់សាំង អឺរ៉ុប ។
លោក Macron បានថ្លែង បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបថា “អឺរ៉ុបគឺជា…ទ្វីបតែមួយគត់…ដែលមានយុទ្ធសាស្ត្រចាក់វ៉ាក់សាំងពិតប្រាកដ” ។
លោក Macron ក៏ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយដែលនិយាយថាលោកគាំទ្រយន្តការត្រួតពិនិត្យការនាំចេញដែលត្រូវបានបង្កើតឡើងដោយគណៈកម្មការអឺរ៉ុបចាប់តាំងពីសហរដ្ឋអាមេរិក និងអង់គ្លេស មាននិន្នាការការពារផលិតកម្មវ៉ាក់សាំងរបស់ពួកគេ ។
លោក Aylward បានលើកឡើងថា អង្គការសុខភាពពិភពលោកបានពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលជាច្រើនចាប់តាំងពីការចាប់ផ្តើមរាតត្បាត ហើយ “ពួកគេមានគោលបំណងរួមគ្នានៅក្នុងរឿងនេះ ហើយគោលបំណងរួម គឺដើម្បីកម្ចាត់វីរុសនេះ ។ វាពិតជាគ្មានបញ្ហាអ្វីទេ “ ។
ការអំពាវនាវជាថ្មីម្តតងទៀត ដែលជាការអំពាវនាវរបស់អគ្គនាយកអង្គការសុខភាពពិភពលោក សម្រាប់ការចែកកម្រិតថ្នាំវ៉ាក់សាំងជាមួយបណ្តាប្រទេសដែលមានចំនួនតិចតួច ។ លោក Aylward បានបញ្ជាក់ថា “វាជារឿងត្រឹមត្រូវដែលត្រូវធ្វើដើម្បីធ្វើឱ្យប្រាកដថា មនុស្សគ្រប់គ្នាអាចទទួលបាននូវវ៉ាក់សាំងដ៏កម្រ ឬខ្វះខាតទាំងនេះសម្រាប់ពេលនេះធនធានវ៉ាក់សាំង ជាពិសេស “ ។
លោក Michael Ryan នាយកប្រតិបត្តិនៃកម្មវិធីសុខភាពបន្ទាន់របស់អង្គការសុខភាពពិភពលោក បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា ខណៈដែលមេដឹកនាំភាគច្រើនកំពុងព្យាយាមធ្វើឱ្យអស់ពីសមត្ថភាពសម្រាប់ប្រជាជនរបស់ពួកគេ ពួកគេក៏ត្រូវការ “យកទស្សនវិស័យសកល “ ផងដែរ ។
លោកបានសង្កត់ធ្ងន់ថា “ យើងមើលឃើញថា មនុស្សជាតិទាំងអស់ គឺស្មើគ្នា “ ដែលមានសិទ្ធិស្មើគ្នាចំពោះសុខភាព ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា