ព័ត៌មានអន្តរជាតិ

ចិន ដាក់ផែនការចាក់វ៉ាក់ សាំងបង្ការកូវីដ១៩ ដល់ប្រជាជនឱ្យបាន ១០លាននាក់ក្នុងមួយថ្ងៃ និងឱ្យបាន ៤០ភាគរយ នៃប្រជាជនសរុប នៅត្រឹមខែមិថុនា

បរទេស៖ ដោយសារតែការឆ្លើយតបរបស់រដ្ឋាភិបាលចិនចំពោះការផ្ទុះឡើងនៃជំងឺកូវីដ១៩ មានប្រសិទ្ធិភាព ដូច្នេះវាបាននាំឱ្យមានការព្រួយបារម្ភជាសាធារណៈដែលមិនសមហេតុផល អំពីការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសនេះ។ ឥឡូវនេះមន្ត្រីចិន កំពុងប្រញាប់ប្រញាល់បំផុសការយល់ដឹងដើម្បីការពារប្រជាជននិងបើកការធ្វើដំណើរឡើងវិញ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ជាមួយនឹងការថយចុះចំនួននៃការចាក់វ៉ាក់សាំង រដ្ឋាភិបាលចិនបានចាប់ផ្តើមជំរុញថ្មីមួយទៀតដើម្បីលើកទឹកចិត្តប្រជាជនឱ្យចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុស កូវីដ១៩ ដែលជាវីរុសដែលបណ្តាលរលាកសួតធ្ងន់ធ្ងរ ។ ពួកគេបានកំណត់គោលដៅ ៤០ ភាគរយ ក្នុងចំណោមប្រជាជនទាំងអស់ ១,៤ ពាន់លាននាក់របស់ប្រទេសដែលត្រូវបានចាក់វ៉ាក់សាំង គិតត្រឹមនៅខែមិថុនាខាងមុខ។

យោងតាមកាសែត South China Morning Post គឺ ប្រជាជនចិនប្រមាណ ៥ លាន ៥ សែននាក់ បានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ដែលកាលពីថ្ងៃសៅរ៍ គឺមានតែ ១,៦ លាននាក់។ ទោះយ៉ាងណា ដើម្បីឈានដល់គោលដៅ ប្រជាជនចំនួន ៥៦០ លាននាក់ ត្រូវចាក់វ៉ាក់សាំងត្រឹមថ្ងៃទី ១ ខែមិថុនា ចំនួននេះនឹងកើនឡើងទ្វេដងដល់ ១០ លានក្នុងមួយថ្ងៃដែលនឹងត្រូវចាក់វ៉ាក់សាំង។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានរាយការណ៍ថា លោកឧបនាយករដ្ឋមន្ត្រី Sun Chunlan បានកំណត់គោលដៅបែបនេះ ក្នុងអំឡុងការសន្ទនាគ្នាមួយកាលពីថ្ងៃច័ន្ទលើការចាក់វ៉ាក់សាំង ដែលធ្វើឡើងដោយក្រុមភ្នាក់ងារអន្តរទីភ្នាក់ងាររបស់ក្រុមប្រឹក្សារដ្ឋសម្រាប់ការឆ្លើយតប COVID-១៩ ។

សូមជម្រាបថា ប្រទេសចិនមានវ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ នៅក្នុងដំណាក់កាលផ្សេងៗគ្នានៃការប្រើប្រាស់៖ មួយពី CanSino Biologics Inc, មួយមកពីវិទ្យាស្ថាន Wuhan Institute of Biological Products, ដែលជាសមាជិកនៃក្រុមឱសថជាតិចិន (ស៊ីណូហ្វាម, និងមួយទៀតមកពីស៊ីណូវ៉ាក។ វ៉ាក់សាំងទី ៥ ដែលត្រូវបានបង្កើតរួមគ្នាដោយក្រុមហ៊ុន nhui Zhifei Longcom Biopharmaceutical Co. Ltd និងបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ហើយត្រូវបានអនុម័តសម្រាប់ផលិតកម្បន្ទាន់កាលពីសប្តាហ៍មុន៕

ប្រែសម្រួលៈ ណៃ តុលា

To Top