ព័ត៌មានអន្តរជាតិ

ទីក្រុងប៉េកាំង បើកការចាក់វ៉ាក់សាំង កូវីដ១៩ ដល់ជនបរទេស

បរទេស៖ ទីក្រុងប៉េកាំងបាននិយាយថា ខ្លួនមានគម្រោងផ្តល់ថ្នាំវ៉ាក់សាំងការពារមេរោគកូរ៉ូណា ជូនដល់ជនបរទេស ហើយវានឹងក្លាយជាទីក្រុងទីពីរនៅលើទឹកដីនៃប្រទេសចិន ដែលផ្តល់ការចាក់ថ្នាំវ៉ាក់សាំងប្រឆាំងជម្ងឺកូវីដ១៩។ 

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានរាយការណ៍ថា ការិយាល័យកិច្ចការបរទេសរបស់សាលាក្រុង បាននិយាយនៅថ្ងៃសុក្រថា ជនបរទេសពេញវ័យ មានអាយុ១៨ឆ្នាំ ឬក៏ច្រើនជាងនោះ គឺសមស្របនឹងទទួលថ្នាំវ៉ាក់សាំង។ 

យោងតាមសេចក្តីរាយការណ៍ ប៉ុន្តែថ្នាំវ៉ាក់សាំងនោះ មិនមែនមិនគិតថ្លៃទេ ហើយការចាក់ថ្នាំវ៉ាក់សាំងទាំងស្រុង ដែលរួមបញ្ចូលទាំងការចាក់ចំនួនពីរដងនោះ នឹងគិតថ្លៃប្រហែល១៤ដុល្លារ ប៉ុន្តែជនជាតិបរទេស ដែលជាផ្នែកនៃផែនការធានារ៉ាប់រងសុខាភិបាលសង្គម អាចទទួលបានថ្នាំវ៉ាក់សំាងដោយឥតគិតថ្លៃ។ 

ផ្ទាំងពាណិជ្ជកម្ម

ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ អាជ្ញាធរចិន នៅមិនទាន់បញ្ជាក់ពីឈ្មោះថ្នាំវ៉ាក់សាំងនោះនៅឡើយនោះទេ ប៉ុន្តែទំនងជាភាគច្រើន គឺយកមកពីក្រុមហ៊ុនក្នុងស្រុក៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top