ព័ត៌មានអន្តរជាតិ

លោក បៃដិន៖ ប្រធានាធិបតីចិន និងរុស្ស៊ី នឹងត្រូវស្វាគមន៍ នៅជំនួបកំពូល ស្តីពីអាកាសធាតុ

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានអញ្ជើញមេដឹកនាំនៃប្រទេសចិននិងប្រទេសរុស្ស៊ី ឲ្យចូលរួមក្នុងជំនួបកំពូលពិភពលោក ស្តីពីបម្រែបម្រួលអាកាសធាតុ នៅក្នុងខែមេសា។ 

យោងតាមសេចក្តីថ្លែងការណ៍មួយរបស់សេតវិមាន បានឲ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន គឺស្ថិតនៅក្នុងចំណោមមេដឹកនាំពិភពលោក៤០រូប ដែលត្រូវបានអញ្ជើញឲ្យចូលរួមជំនួបកំពូលថ្ងៃទី២២និង២៣ ខែមេសា។ 

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ALJAZEERA នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក ចូ បៃដិន បាននិយាយប្រាប់អ្នកសារព័ត៌មានថា លោកនៅមិនទាន់បាននិយាយជាមួយមេដឹកទាំងពីរនៅឡើយនោះទេ ស្តីពីរឿងនេះ ប៉ុន្តែពួកលោកដឹងថា ពួកលោកត្រូវបានអញ្ជើញ។ 

គួរបញ្ជាក់ថា ជំនួបកំពូលពិភពលោកស្តីពីអាកាសធាតុ ឈ្មោះ ទិវាផែនដី របស់លោក បៃដិន គឺជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់លោក ដើម្បីធ្វើបញ្ហាបម្រែបម្រួលអាកាសធាតុ ឲ្យជាអាទិភាពកំពូលមួយ៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top