បរទេស៖ យោងតាមការចេញផ្សាយ របស់ CNA នៅថ្ងៃចន្ទនេះបានឲ្យដឹងថា អង្គការសហប្រជាជាតិកំពុងធ្វើការចរចា ជាមួយនឹងរដ្ឋាភិបាល ក្រុងប៉េកាំងក្នុងការមិនដាក់ ការរឹតត្បិតឡើយចំពោះ ទស្សនកិច្ចមួយទៅកាន់ខេត្ត Xinjiang ដើម្បីអាចពិនិត្យមើល ស្ថានភាពជាក់ស្តែង នៃក្រុមជនជាតិ ភាគតិច Uyghur ។

កន្លងមកក្រុមសិទ្ធមនុស្សរបស់ អាមេរិកនិងអូស្ត្រាលីធ្លាប់បាន ធ្វើសេចក្តីរាយការណ៍ហើយថាជនជាតិភាគតិច Uyghurs និងក្រុមពលរដ្ឋមូស្លឺម មកពីប្រភពផ្សេងទៀតត្រូវបានរដ្ឋាភិបាល ចិនដាក់ឲ្យរស់នៅក្នុង ជំរំបណ្តោះអាសន្នស្ថិតនៅក្នុងភាគពាយព្យហើយបង្ខំឲ្យស្ត្រីទាំងនោះ ក្រៀវមិនឲ្យមាន កូនព្រមទាំងបង្ខំឲ្យធ្វើការងារ លើសកម្លាំងផងដែរ។

ទោះបីជាយ៉ាងណាក្តីប្រទេសចិនតែងតែបានធ្វើការបដិសេធ ចំពោះបទចោទប្រកាន់ទាំងនោះហើយប្រកាសដាក់ទណ្ឌកម្មទៅលើជនជាតិ អាមេរិក២រូប និងកាណាដាមួយរូបផងដែរ អំពីបញ្ហារិះគន់នេះ ដែលកន្លងមកមន្ត្រីអាមេរិកជាច្រើនបានហៅវាថាជាសកម្មភាពប្រល័យ ពូជសាសដែលចិនកំពុងធ្វើទៅ លើក្រុមជនជាតិភាគតិច Uyghurs៕
លោក Antonio Guterres អគ្គលេខាធិកាអង្គការសហប្រជាជាតិ បានបញ្ជាក់ថាមកដល់ពេលនេះកិច្ចប្រជុំដ៏តានតឹងមួយកំពុងត្រូវបានធ្វើឡើងរវាង គណកម្មការនៃការិយាល័យសិទ្ធមនុស្ស ជាមួយនឹងក្រុមអជ្ញាធរ នៃប្រទេសចិនដើម្បីឈានទៅដល់ការយល់ព្រមគ្នា លើរឿងនេះ៕
ប្រែសម្រួល៖ស៊ុនលី
