ជីកាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ថា តម្លៃមាសនាពេលអនាគត ដែលបានបង្ហាញនៅលើ តារាងដោយក្រុមហ៊ុន COMEX ដែលជាទីផ្សារដោះដូរទំនិញ នៅក្រុងញ៉ូវយ៉ក កាលពីថ្ងៃចន្ទ បានធ្លាក់ ដោយសារតែតម្លៃប្រាក់ដុល្លារអាមេរិក បានកើនឡើង ។
ទីផ្សារមាសសម្រាប់ការ ចែកចាយនៅខែមិថុនា នឹងធ្លាក់ចុះ២០,១ដុល្លារអាមេរិក ឬស្មើនឹង១,១៦ ភាគរយមកនៅត្រឹម តម្លៃ១.៧១៤,៦ដុល្លារក្នុងមួយអោន ។

ក្រៅពីនេះ កំណើននៃមូលបត្របំណុល របស់សហរដ្ឋអាមេរិក បានធ្វើឱ្យមាសធ្លាក់ចុះផងដែរ ។
ក្រុមអ្នកវិភាគទីផ្សារបានសង្កត់ធ្ងន់ថា តម្លៃមាសស្ថិតនៅក្រោម សម្ពាធបន្ថែមទៀតនៅពេលដែល វិនិយោគិនបានលក់មាស ដ៏មានតម្លៃដើម្បីបំពេញតម្រូវការ លើទីផ្សារភាគហ៊ុន ។
ទីផ្សារប្រាក់សម្រាប់ចែកចាយនៅខែឧសភា នឹងធ្លាក់ចុះ៣៤,៣ សេន ឬស្មើនឹង១,៣៧ ភាគរយ ត្រឹមតម្លៃ២៤,៧៧១ ដុល្លារក្នុងមួយអោន ។ ចំណែក ទីផ្សារផ្លាទីន សម្រាប់ចែកចាយនៅខែកក្កដា នឹងកើនឡើង២,៤ ដុល្លារ ឬស្មើ០,២ភាគរយ មកដល់ត្រឹម ១,១៨៤,១ដុល្លារក្នុងមួយអោន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
