បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ចាប់ពីថ្ងៃនេះទៅ ពលរដ្ឋនៅក្នុងរដ្ឋញូវយ៉កទាំងអស់ ដែលមានវ័យចាប់ពី៣០ឆ្នាំឡើង
នឹងអាចមានសិទ្ធិក្នុងការចុះឈ្មោះ ទៅចាក់វ៉ាក់សាំងការពារកូវិដបានហើយ ខណៈពលរដ្ឋដែលមានអាយុ ចាប់ពី១៦ឆ្នាំឡើង នឹងអាចធ្វើដូចគ្នានេះចាប់ពីថ្ងៃទី៦
ខែមេសាខាងមុខ។
សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយលោកអភិបាលរដ្ឋ Andrew Cuomo កាលពីថ្ងៃចន្ទម្សិលមិញ ហើយត្រូវបានគេមើលឃើញដែរ គឺជារដ្ឋតែមួយគត់ប៉ុណ្ណោះ ដែល
នៅមិនទាន់ធ្វើការប្រកាសពេលវេលា សម្រាប់ចាក់ជូនពលរដ្ឋគ្រប់វ័យរបស់ខ្លួន រហូតមកដល់ពេលនេះ ទើបមានការសម្រេចចិត្តចុងក្រោយ ខណៈដែលកន្លងមកប្រធានាធិបិតី
អាមេរិកធ្លាប់បានបញ្ជាក់ហើយថា ផែនការរបស់អាមេរិក គឺចាក់វ៉ាក់សាំងជូនពលរដ្ឋពេញវ័យរបស់ខ្លួន ឲ្យបានគ្រប់គ្នាចាប់ពីថ្ងៃទី១ ខែឧសភា។

លោក Cuomo បាននិយាយទៀតដែរថា រដ្ឋដែលមានពលរដ្ឋ ច្រើនជាងគេបំផុតនៅអាមេរិកមួយនេះ មកដល់ពេលនេះ គឺបានចុះឈ្មោះ និងចាក់បានពលរដ្ឋរបស់ខ្លួន ប្រមាណជា៩លាន
ដូសមកហើយ ដែលក្នុងនោះពលរដ្ឋរបស់ខ្លួន ប្រមាណជា៣០ភាគរយ នៃចំនួនសរុប គឺបានទទួលវ៉ាក់សាំងដូសដំបូង រួចទៅហើយ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
