ព័ត៌មានអន្តរជាតិ

ពលរដ្ឋមីយ៉ាន់ម៉ាជាង ២ពាន់នាក់ ត្រូវអជ្ញាធរថៃបដិសេធ និងកំពុងលាក់ខ្លួននៅកណ្តាលព្រៃ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា ប្រទេសថៃបានធ្វើការបដិសេធ និងរុញច្រានពលរដ្ឋមីយ៉ាន់ម៉ា ប្រមាណជាជាង ២ពាន់នាក់ ដែលព្យាយាមប៉ុនប៉ង់ឆ្លងព្រំដែន ដោយសារការវាយប្រហារជាបន្តបន្ទាប់ តាមអាកាសដោយ កងកម្លាំងយោធាមីយ៉ាន់ម៉ា។

មជ្ឈមណ្ឌលនៃសកម្មជន បានបញ្ជាក់ថា ពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជា២ ០០៩នាក់ បច្ចុប្បន្ននេះកំពុងត្រូវបានជាប់គាំង នៅក្នុងតំបន់ក្បែរព្រំដែន និងសំងំនៅក្នុងព្រៃនៅឡើយ។

គួរឲ្យដឹងដែរថា ពលរដ្ឋរបស់មីយ៉ាន់ម៉ា រាប់ពាន់នាក់ត្រូវបានគេដឹងថា បានរត់ភៀសខ្លួនចេញពីរដ្ឋភាគអាគ្នេយ៍ នៃប្រទេសមីយ៉ាន់ម៉ា តាំងតែពីថ្ងៃអាទិត្យបន្ទាប់ ពីយោធាមីយ៉ាន់មានបាន បើកការវាយប្រហារតាមអាកាសផ្ទួន ទៅកាន់តំបន់នោះ។

គិតចាប់តាំងតែពីការធ្វើរដ្ឋប្រហារ និងបណ្តាលឲ្យទៅជាមានការប៉ះទង្គិចគ្នា រវាងក្រុមបាតុករជនជាតិមីយ៉ាន់ម៉ា និងយោធាកាលពីដើមខែកុម្ភៈ មកយោធាបានសម្លាប់ ពលរដ្ឋអស់ ៥១០នាក់មកហើយ បូករួមទាំងចំនួនបាត់បង់ជីវិត ដ៏ច្រើនបំផុតកាលពី ចុងសប្តាហ៍ដល់ទៅ ១១៤នាក់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top