ព័ត៌មានអន្តរជាតិ

ជប៉ុន ប្រកាសផ្អាកផ្តល់ជំនួយថ្មី ដល់ប្រទេសមីយ៉ាន់ម៉ា ដោយសាររដ្ឋប្រហារយោធា

បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេស ជប៉ុន លោក Toshimitsu Motegi បាននិយាយនៅថ្ងៃអង្គារថា ប្រទេសជប៉ុនបានផ្អាកការផ្តល់ជំនួយថ្មី ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីឆ្លើយតបនឹងការធ្វើ រដ្ឋប្រហារយោធាកាលពីខែមុន ខណៈការបង្ក្រាបដោយហិង្សាប្រឆាំងនឹង ក្រុមបាតុករបានធ្វើឱ្យមាន ការថ្កោលទោសជាអន្តរជាតិ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ការប្រកាសផ្អាកនេះ ធ្វើឡើងបន្ទាប់ពីការរិះគន់ទៅលើជប៉ុនថា បានប្រកាន់ជំហរទន់ភ្លន់លើមីយ៉ាន់ម៉ា បើប្រៀបធៀបជាមួយសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច ដែលបានដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុន ដែលជាប់ទាក់ទងនឹងរបបយោធា ដែលបានបណ្តេញរដ្ឋាភិបាល ដែលបានដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី ចេញ។

លោក Motegi បានប្រាប់អង្គប្រជុំសភាថា «ប្រទេសជប៉ុនគឺជាអ្នកផ្តល់ជំនួយ សេដ្ឋកិច្ចធំជាងគេដល់ប្រទេសមីយ៉ាន់ម៉ា ហើយយើងក៏មិនមានគម្រោងថ្មីណាមួយដែរ។ យើងបានប្រកាន់ជំហរច្បាស់លាស់ហើយ»៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top