ហ្សឺណែវ៖ របាយការណ៍ ស្តីពីការតាមដានជាសកលនៃប្រភពដើមជំងឺកូវីដ-១៩ ដែលត្រូវបានចេញផ្សាយដោយអង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា វីរុសនេះអាចនឹងរីករាលដាលនៅក្នុងប្រទេសជាច្រើន មុនពេលដែលករណីដំបូងត្រូវបានរកឃើញនៅក្នុងប្រទេសចិន។
ទីភ្នាក់ងារសារព័ត៌មាន Sputnik បានរាយការណ៍ថា របាយការណ៍របស់អង្គការសុខភាពពិភពលោក បានពិនិត្យឡើងវិញនូវទិន្នន័យពីការសិក្សា ដែលបានបោះពុម្ពផ្សាយពីបណ្តាប្រទេសផ្សេងៗគ្នា ពាក់ព័ន្ធប្រភពដើមនៃមេរោគរាតត្បាតខាងលើនេះ។
ការរកឃើញបានបង្ហាញថា ការចរាចរមេរោគ SARS-CoV-2 បានចាប់ផ្តើមការរកឃើញករណីដំបូងក្នុងរយៈពេលជាច្រើនសប្តាហ៍ ដែលវាអាចនឹងកើតមានមុនពេលរកឃើញនៅទីក្រុងវូហាន់ ទៅទៀត នេះបើយោងតាមសារព័ត៌មាន Sputnik ដកស្រង់របាយការណ៍របស់អង្គការសុខភាពពិភពលោក។
របាយការណ៍របស់អង្គការសុខភាពពិភពលោកបានចង្អុលបង្ហាញថា គុណភាពនៃការសិក្សាមានកម្រិតខ្ពស់ ប៉ុន្តែវាមានសារៈសំខាន់ក្នុងការស៊ើបអង្កេតព្រឹត្តិការណ៍ ដែលមានសក្តានុពលទាំងនេះបន្ដទៀង៕ដោយ ឈូក បូរ៉ា

