បរទេស៖ ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន មីយ៉ានម៉ាមួយ ពីបទជាប់ពាក់ព័ន្ធ យ៉ាងជិតស្និទ្ធ ជាមួយការដឹកនាំយោធា ដែលរដ្ឋមន្ត្រីការបរទេស លោក Dominic Raab កំពុងតែសម្លាប់ មនុស្សគ្មានកំហុស ដែលរួមទាំងកុមារផងដែរ។
ប្រទេសអង់គ្លេស បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន សហប្រតិបត្តិការសេដ្ឋកិច្ចមីយ៉ានម៉ា ហៅកាត់ថា MEC ពីបទពាក់ព័ន្ធក្នុងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ដោយផ្តល់ប្រាក់គាំទ្រដល់យោធាមីយ៉ានម៉ា ក៏ដូចជាទំនាក់ទំនងរបស់ក្រុមហ៊ុននេះ ជាមួយឥស្សរជនយោធាជាន់ខ្ពស់នានា។

យោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Economic Times នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Dominic Raab បានមានប្រសាសន៍ថា “យោធាមីយ៉ានម៉ា បានផុងខ្លួនលិចដល់កម្រិតទាបថ្មីមួយ ដោយបានសម្លាប់ ប្រជាជនគ្មានកំហុស រួមទាំងកុមារផងដែរ”។
លោករដ្ឋមន្ត្រីការបរទេស អង់គ្លេសរូបនេះ បានមានប្រសាសន៍បន្តទៀតយ៉ាងដូច្នេះថា “ចំណាត់ការដ៏ថ្មីបំផុតរបស់អង់គ្លេស មានគោលដៅ លើលំហូឧបត្ថម្ភដ៏សំខានមួយរបស់ពួកយោធា និងដាក់សម្ពាធបន្ថែមទៀត លើពួកគេ សម្រាប់ការបំពានសិទ្ធិមនុស្ស”៕
ប្រែសម្រួល៖ប៉ាង កុង
