បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman នៅថ្ងៃព្រហស្បតិ៍នេះ បានពិភាក្សាគ្នាពីលទ្ធភាពសម្រាប់ការធ្វើការរួមគ្នា ស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុ ការពារបរិស្ថាននិងថាមពលបៃតង។
វិមានក្រឹមឡាំងបាននិយាយថា នៅក្នុងសន្ទនាគ្នាតាមទូរស័ព្ទនោះ ព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត បានគូសបង្ហាញពីគោលគំនិត កាត់បន្ថយការសាយភាយនៃឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនការប្រើប្រាស់ប្រភពថាមពលកកើតថ្មី នៅតំបន់មជ្ឈិមបូព៌ា។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ វិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន បានមានប្រសាសន៍អំពីកិច្ចប្រឹងប្រែងរបស់ប្រទេសរុស្ស៊ី ក្នុងកិច្ចការពារបរិស្ថាន។
គួរបញ្ជាក់ថា ប្រទេសអារ៉ាប៊ីសាអូឌីត បានដាក់ចេញគោលដៅដាំដើមឈើចំនួន ១០ពាន់លានដើម ក្នុងពេលប៉ុន្មានទសវត្សខាងមុខនេះ ជាផ្នែកមួយនៃយុទ្ធនាការបង្ហាញ ដោយព្រះរាជ្ជទាយាទ ព្រះអង្គម្ចាស់ Mohammed bin Salman ដើម្បីកាត់បន្ថយការសាយភាយកាបូន និងប្រយុទ្ធប្រឆាំងការបំពុលបរិស្ថាននិងសំណឹកដី ៕
ប្រែសម្រួល៖ ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
