បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ជាការឆ្លើយតបទៅនឹងព័ត៌មានប៉ុន្មានថ្ងៃនេះ វិមានក្រមឡាំងបានបញ្ជាក់ថា ការដាក់ពង្រាយនិងសកម្មភាពយោធារបស់ខ្លួនគឺជា ផ្នែកមួយនៃកិច្ចខំប្រែងប្រែង ដើម្បីថែរក្សាសុវត្ថិភាពដល់ ប្រទេសរបស់ខ្លួននិងមិនមែនជាអ្វីជាការគម្រាមកំហែង ដល់ប្រទេសដទៃនោះទេ។
គួរឲ្យដឹងដែរថាប៉ុន្មានថ្ងៃនេះ មានសំណួរជាច្រើនដែលបាន ចោទសួរថាតើការពង្រឹង និងបង្កើនចំនួនយោធារបស់រុស្សី នៅក្បែរព្រំដែនប្រទេសអ៊ុយក្រែន គឺកំពុងធ្វើឲ្យមានកើតចេញជាក្តីបារម្ភចំពោះបណ្តាប្រទេស ដទៃទៀតដែរឬទេ។

ប្រទេសរុស្ស៊ីក្នុងពេលថ្មៗនេះកំពុង ចាត់វិធានការចាំបាច់ដើម្បីធានា សន្តិសុខដល់ព្រំដែនរបស់ខ្លួន ដោយក្នុងនោះរុស្សីបាន បន្ថែមទៀតដែរថា ការសម្រេចចិត្តធ្វើបែបនេះ ក្រោយពេលដែលទីក្រុងម៉ូស្គូដឹងអំពីសកម្មភាព កើនឡើងរបស់អង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង នៅជិតព្រំដែនប្រទេសរបស់ខ្លួនផងដែរ។
ជាចុងក្រោយរុស្សីក៏បានបន្ថែមថា រុស្ស៊ីធ្វើអាចធ្វើបានតាមសិទ្ធ និងតាមការសំរេចចិត្តរបស់ខ្លួនពីព្រោះថាវាគឺជាការដាក់ពង្រាយ យោធានៅក្នុងទឹកដី របស់ខ្លួនប៉ុណ្ណោះ៕
ប្រែសម្រួល៖ ស៊ុន លី
