ព័ត៌មានអន្តរជាតិ

រថភ្លើង បុកគ្នាជាមួយរថយន្តផ្នែកសំណង់ នៅកោះតៃវ៉ាន់ បណ្តាលឱ្យស្លាប់មនុស្សជាង ៤០នាក់ និងរបួសប្រហែល ២០០នាក់

បរទេស៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ៤១ នាក់បានស្លាប់ និងរហូតដល់ ២០០ នាក់ នៅតែជាប់ទូររថភ្លើង នៅក្នុងគ្រោះថ្នាក់មួយបន្ទាប់ពីរថភ្លើង ដឹកអ្នកដំណើរជិត ៥០០ នាក់បានបុក ហើយបន្ទាប់មកបានក្រឡាប់ នៅក្នុងផ្លូវរូងក្រោមដី មួយនៅកោះតៃវ៉ាន់។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សរាប់សិបនាក់ទៀតបានរងរបួស ហើយខាងក្រុមអ្នកជួយសង្គ្រោះព្យាយាម ចូលទៅក្នុងទូរថភ្លើង ដែលខូចខាតយ៉ាងដំណំ។

រថភ្លើងដែលដឹកទូចំនួន ៨ គ្រឿង ត្រូវបានគេរាយការណ៍ថា បានបុកនឹងរថយន្តបម្រើ ឱ្យការងារសំណង់មួយគ្រឿង ហើយបានរអិលចេញលើផ្លូវដែក នៅមាត់រូងក្រោមដី ។ រថភ្លើងគឺធ្វើដំណើរពីរដ្ឋធានី តៃប៉ិ ទៅតាយទុង បានដឹកអ្នកដំណើរ ដែលធ្វើដំណើរកម្សាន្តសម្រាប់ថ្ងៃ ឈប់សម្រាកប្រចាំឆ្នាំចុងសប្តាហ៍៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top