បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃពុធនេះបានឲ្យដឹងថាក្រុមតំណាងរបស់ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកឬ Airlines
for America បានធ្វើការបញ្ជាក់អំពីការប្តេជ្ញាចិត្ត របស់ខ្លួននៅក្នុងកិច្ចខំប្រឹងប្រែងដើម្បីជួយឲ្យរដ្ឋាភិបាល អាចសម្រេចបានទៅនូវផែនការ
លប់ចោលនូវការបំពុលអាកាស ទាំងស្រុងឲ្យបានត្រឹមឆ្នាំ ២០៥០។
ក្រុមពាណិជ្ជករនេះបាននិយាយទៀតដែរថា ពួកគេមានគោលបំណងធ្វើការឆ្ពោះទៅរកការពង្រីកផលិតកម្ម និងការដាក់ពង្រាយឥន្ធនៈអាកាសចរណ៍ ដែលមានភាពប្រកបដោយនិរន្តរភាព មិនប៉ះពាល់ធម្មជាតិឬSAF ប្រមាណជា ២ ពាន់លានហ្គាឡុនសម្រាប់ប្រតិបត្តិករយន្តហោះហោះហើរនៅអាមេរិក នៅក្នុងឆ្នាំ ២០៣០ ។
Airlines for America ដែលត្រូវបានគេដឹងថាតំណាងឲ្យក្រុមហ៊ុនអាកាសចរណ៍ American Airlines, Delta Air Lines, United Airlines និងផ្សេងទៀតបានបញ្ជាក់ប្រាប់ក្រុមអ្នកសារពត៌មានទៀតថាមកដល់ពេលនេះពួកគេ ក៏បានចាប់ផ្តើមធ្វើការទំនាក់ទំនង ជាមួយនឹងរដ្ឋាភិបាលលោក Biden ហើយផងដែរ អំពីផែនការរបស់ពួកគេនេះនិងក៏ដូចជាការពង្រឹងទីផ្សារថាមពលប្រេង SAF ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

