ព័ត៌មានអន្តរជាតិ

EU យល់ព្រម ក្នុងការដើរតួ ជាអ្នកសម្របសម្រួល ទំនាក់ទំនង រវាងអាមេរិកនិងគុយបា

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា សហភាពអ៊ឺរ៉ុប បានធ្វើការយល់ព្រម ក្នុងការដើរតួជាអ្នកសម្របសម្រួល នូវបញ្ហាទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងប្រទេសគុយបា។

លោក Josep Borrell ដែលជាអ្នកតំណាង ជាន់ខ្ពស់ឲ្យ EU បានទទួលយកសំណើ របស់ក្រុមទទួល បន្ទុកកិច្ចការងារ មិត្តភាព និងសាមគ្គីភាព ជាមួយនឹងគុយបានៅក្នុងសភាអ៊ឺរ៉ុប ដើម្បីក្លាយខ្លួនទៅជាអ្នកសម្រុះសម្រួល នៅចំពោះមុខរដ្ឋាភិបាល សហរដ្ឋអាមេរិកក្នុងគោលបំណងដើម្បីយកប្រទេសគុយបាចេញពីបញ្ជីឯកតោភាគីនៃប្រទេសដែលជំរុញឱ្យមានអំពើភេរវកម្ម។

នៅក្នុងលិខិតមួយ ដែលត្រូវបានធ្វើឡើងដោយលោក Borrell ទៅកាន់សភាអ៊ឺរ៉ុបនិងត្រូវបានប្រកាសជាសាធារណៈតាំងតែពីថ្ងៃពុធនៅលើ Twiiter អ្នកតំណាងរូបនេះ បាននិយាយថា នៅក្នុងទំនាក់ទំនងដែលយើង បានធ្វើជាមួយនឹងអាមេរិក ពួកយើងបានរៀបរាប់យ៉ាងច្បាស់ លំអិតអំពីបញ្ហា និងស្នើសុំឲ្យអាមេរិក ក្នុងការលើកលែងគុយបា ចេញពីបញ្ជីមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ឆ្លើយតប ទៅនឹងការប្រឹងប្រឹងនេះ អនុប្រធានសភាជាតិ របស់គុយបា លោក Ana Mari Machado បានសំដែងអំណរគុណយ៉ាងខ្លាំង ចំពោះសហភាអ៊ឺរ៉ុបទៅលើការ សម្រេចចិត្តរបស់អ៊ឺរ៉ុប៕

ប្រែសម្រួល៖ស៊ុនលី

To Top