ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន ត្រៀមជួបជាមួយ នឹងប្រធានាធិបតីអាមេរិក នាថ្ងៃទី១៦ ខែមេសានេះ

បរទេស ៖ រដ្ឋាភិបាល នៃប្រទេសជប៉ុន បានប្រកាសនៅថ្ងៃសុក្រនេះថា នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga នឹងធ្វើជំនួបដោយផ្ទាល់មួយ ជាមួយនឹងប្រធានាធិបតី អាមេរិកលោក Joe Biden នាថ្ងៃទី១៦ខែ មេសាខាងមុខ នៅទីក្រុងវ៉ាស៊ិនតោន ដែលត្រូវបានគេមើល ឃើញផងដែរ គឺជាការធ្វើជាម្ចាស់ផ្ទះ នៃការមកដល់មេដឹកនាំបរទេសដំបូង គេក្រោមអាណិត្តថ្មីរបស់លោក Biden ។

សារព័ត៌មាន ក្នុងស្រុក ក៏បានចេញផ្សាយផងដែរថា ដំណើរទស្សនកិច្ចលើកនេះ ដែលធ្វើឡើងនៅសប្តាហ៍ក្រោយ ប៉ុន្តែជាការឆ្លើយតបមន្ត្រីអ្នកនាំពាក្យ របស់រដ្ឋាភិបាល ជប៉ុនលោក Katsunobu Kato បានបញ្ជាក់ថា ពេលវេលា នៅពាក់កណ្តាលខែមេសា គឺជាពេលវេលាដ៏ល្អបំផុត សម្រាប់មេដឹកនាំទាំងពីរត្រៀមរៀបចំ ខ្លួនបានល្អជាងនេះ ។

គេអាចមើល ឃើញដែរថា កិច្ចប្រជុំនិងដំណើរទស្សនកិច្ចលើកនេះ ត្រូវបានធ្វើឡើង នៅបន្ទាប់ពីរដ្ឋាភិបាល អាមេរិក សាជាថ្មីបានធ្វើការផ្តោត សំខាន់ខ្លាំងបញ្ហាអន្តរជាតិ ទៅលើតួនាទីរបស់ចិន នៅក្នុងតំបន់ជាពិសេស បញ្ហាជនជាតិភាគតិច Uyghur និងបញ្ហាអំពើហិង្សា និងសំពាធនយោបាយ នៅក្នុងទីក្រុងហុងកុង ជាដើមផង ។

កិច្ចប្រជុំនេះក៏ត្រូវបាន គេមើលឃើញដែរថា បានធ្វើឡើងនៅក្រោយពេល ដែលដំណើរទស្សនកិច្ច របស់មេដឹកនាំជាន់ខ្ពស់ របស់ក្រសួងការពារជាតិ អាមេរិកនិងក្រសួងការ បរទេសអាមេរិក កាលពីខែមុនមកកាន់ទឹកដីជប៉ុន ដែលប្រទេសទាំងពីរ បានធ្វើការសម្តែងមតិរួមគ្នាថា ពិតជាបានព្រួយបារម្ភ ទៅដល់អាកប្បកិរិយា ចុងក្រោយរបស់ចិន និងអស្ថិរភាព ក្នុងតំបន់មួយចំនួន ដោយសាររដ្ឋាភិបាលប្រទេសចិន៕

ប្រែសម្រួល៖ស៊ុនលី

To Top