ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៣ ខែមេសា ឆ្នំា២០២១ថានិយតករឳសថជាតិ បានឲ្យដឹង កាលពីថ្ងៃសុក្រថា ករណីឈាមកកដ៏កម្រនឹងកើតមាន ចំនួន៣០ករណី នៅក្នុងប្រទេសអង់គ្លេស នៅក្នុងចំណោមប្រជាជន ជាង១៨លាននាក់ ដែលបាន ចាក់វ៉ាក់សាំងកូវីដ១៩ គឺ AstraZeneca ។
ទីភ្នាក់ងារត្រួតពិនិត្យផលិតផលឳសថ និងថែទាំសុខភាព ហៅកាត់ (MHRA) បានឲ្យដឹងថា “ អត្ថប្រយោជន៍នៃវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ បន្តកើនលើសហានិភ័យ” ។
រហូតមកដល់ថ្ងៃទី២៤ ខែមីនា ចំនួន២២ករណី ត្រូវបានគេរាយករបាយការណ៍ថា មានជម្ងឺដាច់សរសៃឈាម ខួរក្បាល ហៅថា (CVST) និងព្រឹត្តិការណ៍រំញោចឈាម ចំនួន៨ករណីផ្សេងទៀត ដែលធ្វើឲ្យសម្ពាធឈាមថយចុះ ។
ទីភ្នាក់ងារបានសម្គាល់ឃើញថា ហានិភ័យ នៃការមានកំណកឈាម ប្រភេទនេះគឺតិចតូចណាស់ ។
សេចក្តីថ្លែងការណ៍តាមអ៊ិនធឺរណែត របស់ទីភ្នាក់ MHRA បានឲ្យដឹងថា “ចំនួន និងលក្ខណៈនៃប្រតិកម្មសង្ស័យដែលបានរាយការណ៍មក គឺមិនធម្មតាទេបើប្រៀបធៀបទៅនឹង ប្រភេទវ៉ាក់សាំងដទៃទៀត ដែលត្រូវបានប្រើប្រាស់ជាប្រចាំ” ។
ទោះយ៉ាងណាក៏ដោយ មិនមានរបាយការណ៍ បែបនេះសម្រាប់វ៉ាក់សាំង Pfizer-BioNTech នោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា