បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ CNA នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ប្រទេសអង់គ្លេសក្នុង រយៈពេល២៨ថ្ងៃចុងក្រោយនេះតួលេខនៃអ្នកបាត់បង់ជីវិត ដោយសារកូវីដបានធ្លាក់មកត្រឹមតែ១០នាក់ ក្នុងមួយថ្ងៃជាតួលេខទាបបំផុត មិនធ្លាប់មានតាំងតែពីដើមខែកញ្ញាខណៈដែលដំណើរការចាក់វ៉ាក់សាំង គឺអាចទទួលបានជោគជ័យ កាន់តែប្រសើរឡើង ។
តាមទិន្នន័យជាផ្លូវការ គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញនេះ ពលរដ្ឋអង់គ្លេសប្រមាណជា៣១ ៣០១ ២៦៧នាក់បានទទូលវ៉ាក់សាំង ដូសដំបូងខណៈដែលប្រមាណជា៥លាននាក់ មកហើយដែលអាចទទួលបានវ៉ាក់សាំងទាំងពីរ ដូសរួចរាល់ហើយវាត្រូវបានគេមើលឃើញថា ជាប្រទេសដែលមានល្បឿនចាក់លឿនជាងគេនៅក្នុងតំបន់អ៊ឺរ៉ុប ។
ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាល ក្រុងឡុងបាននិយាយថា អង់គ្លេសគឺស្ថិតនៅក្នុងឆ្ងាយនៅឡើយ ពីគោលដៅរបស់ខ្លួន ដើម្បីចាក់វ៉ាក់សាំងជូនពលរដ្ឋ អាយុចាប់ពី៥០ឆ្នាំឲ្បបានត្រឹមពាក់កណ្តាល ខែមេសានិងជូនពលរដ្ឋពេញ វ័យសត្រឹមចុងខែកក្កដា ៕
ប្រែសម្រួល៖ស៊ុនលី