ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ថា ទិន្នន័យបង្ហាញដោយក្រុមអាជ្ញាធរសុខាភិបាល បានប្រកាសឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកជំងឺកូវីដ១៩ដែលសម្រាកនៅមន្ទីរពេទ្យ នៅក្នុងប្រទេសបារាំង បានកើនឡើងដល់៤៧០នាក់ តែក្នុងរយៈពេល០១ថ្ងៃប៉ុណ្ណោះ សរុបនាំឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់២៩.៣៥៦នាក់ ។
ក្នុងចំណោមពួកគេទាំងនោះ មាន៥.៣៤១ករណីតម្រូវឲ្យសម្រាកថែទាំសុខភាព ដែលចំនួននេះកើនឡើង៦៨នាក់ បើធៀបនឹងមួយថ្ងៃមុន ។
បារាំង ត្រូវបានគេរាយការណ៍ថា មានករណីនៃជំងឺកូវីដ១៩គិតក្នុងរយៈពេល២៤ម៉ោងចំនួន៦៦.៧៩៤នាក់ ដែលនាំឲ្យចំនយនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៤.៨២២.៤៧០នាក់ ចាប់តាំងពីផ្ទុះជំងឺឆ្លងរាតត្បាត ។
គួរបញ្ជាក់ថា ប្រទេសនេះបានឈានដល់ដំណាក់កាលទី៣នៃការបិទប្រទេស កាលពីថ្ងៃសៅរ៍ ខណៈដែលហាងលក់ដូរច្រើនដេលមិនចាំបាច់ត្រូវបានបិទទ្វារលែងដំណើរការលក់ ហើយការធ្វើដំណើររបស់ពលរដ្ឋត្រូវបានរឹតត្បិតដែលកំណត់ត្រឹម១០គីឡូម៉ែត្រប៉ុណ្ណោះពីផ្ទះ ទន្ទឹមនឹងនេះដែរ ហាងលក់សម្ភារៈសិក្សា និងសាលារៀនជាច្រើននឹងបិទដំណើរការពី៣ទៅ៤សប្តាហ៍ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា