ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយសារទឹកជំនន់ និងបាក់ដីនៅឥណ្ឌូនេស៊ីកើនឡើង ដល់ ៥៥នាក់ និង ៤០នាក់ទៀត កំពុងបាត់ខ្លួន

ហ្សាកាតា៖ អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះ មហន្តរាយជាតិលោក Raditya Jati បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៥៥ នាក់ត្រូវបានសម្លាប់ និង ៤០ នាក់ផ្សេងទៀតបានបាត់ខ្លួននៅពេលទឹកជំនន់ និងការបាក់ដី បានវាយប្រហារខេត្ត East Nusa Tenggara ភាគកណ្តាលប្រទេស ឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ។

អ្នកនាំពាក្យបានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់មាន ៤៤ នាក់ត្រូវបានរកឃើញនៅស្រុក Flores Timur និង ១១ នាក់ផ្សេងទៀតនៅស្រុក Lembata ហើយរបាយការណ៍នៃការវាយតម្លៃហានិភ័យនៃគ្រោះមហន្តរាយនៅស្រុក Alor មិនទាន់ទទួលបាននោះទេ។

លោកបានបន្ដថា មនុស្ស ២៤ នាក់បានបាត់ខ្លួននៅស្រុក Flores Timur និង ១៦ នាក់ផ្សេងទៀតនៅស្រុក Lembata ។ មនុស្សរាប់រយនាក់ត្រូវបង្ខំចិត្តរត់ចេញពីផ្ទះ ដោយសារគ្រោះមហន្តរាយនេះ បានប៉ះពាល់ផ្ទះចំនួន ៣៣៤ខ្នង។

លោក Jati បានបន្ថែមទៀងថា ការចូលទៅកាន់កន្លែងកើតហេតុ គឺជាតំបន់ក្រីក្រហើយផ្លូវ ដែលគ្របដណ្ដប់ដោយភក់ បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ជំនួយសង្គ្រោះ ដល់ពលរដ្ឋរងគ្រោះ៕ដោយ ឈូក បូរ៉ា

To Top