ព័ត៌មានអន្តរជាតិ

ចិន រាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីជាង២ខែកន្លង មកនេះ

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ថាប្រទេសចិន បានរាយការណ៍ ពីករណីកើនឡើង ជាប្រចាំថ្ងៃដ៏ច្រើនបំផុតរបស់ខ្លួន ចំពោះករណីថ្មី នៃអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេលជាងពីរខែមកនេះ ដោយសារទីក្រុង នៅជាប់ព្រំដែន នៃប្រទេសមីយ៉ាន់ម៉ា នៅខេត្ត Yunnan ភាគនិរតីមានករណីឆ្លងជំងឺ ក្នុងស្រុកថ្មីទាំងអស់ ។

រដ្ឋាភិបាលក្នុងតំបន់ Ruili បានដាក់ប្រជាជន នៅក្នុងតំបន់ទីក្រុង របស់ខ្លួន ឱ្យនៅដាច់ឆ្ងាយពីផ្ទះ ដោយចាប់ផ្តើមធ្វើតេស្ត ទ្រង់ទ្រាយធំ ហើយបានចាប់ផ្តើមរឹតត្បិត ប្រជាជនពីការចាកចេញនិងចូលទីក្រុង កាលពីសប្តាហ៍មុន បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីអ្នកជំងឺកូវីដ១៩ ។

ចំនួនករណីឆ្លងជំងឺថ្មី ក្នុងស្រុកចំនួន១៥នាក់ ដែលរាយការណ៍ កាលពីថ្ងៃទី០៤ ខែមេសា។ ចំនួននៃការឆ្លងថ្មីនៃជំងឺកូវីដ១៩ រួមទាំងការឆ្លង ដែលនាំចូលមកពីបរទេស មានចំនួន៣២នាក់ ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី៣១ មករា ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ការវិភាគទៅលើ មេរោគនៃករណីថ្មី ដែលត្រូវបានរកឃើញនៅតំបន់ Ruili បានបង្ហាញថា ការឆ្លងថ្មីនៃមូលដ្ឋាន បង្កឡើង ដោយវីរុសដែលនាំចូល ពីប្រទេសមីយ៉ាន់ម៉ា ។ ក្នុងចំណោមអ្នកជំងឺថ្មី ដែលត្រូវបានរាយការណ៍ នៅក្នុងទីក្រុងមានចំនួន១១នាក់ ក្នុងចំណោមពួកគេ ត្រូវបានគេស្គាល់ថា ជាពលរដ្ឋមីយ៉ាន់ម៉ា ។

តំបន់ Ruili គឺជាចំណុចឆ្លងកាត់ដ៏សំខាន់មួយសម្រាប់ខេត្ត Yunnan ដែលបានព្យាយាមឃ្លាំមើល ព្រំប្រទល់ជាប់ព្រំប្រទល់ ជាមួយនឹងប្រទេសឡាវ ស្ថិតនៅចម្ងាយ៤.០០០គីឡូម៉ែត្រជាមួយប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាម ។

ចំនួនសរុប នៃករណីដែលត្រូវបាន បញ្ជាក់ឲ្យដឹងនៅក្នុងប្រទេសចិន នៅដីគោកមានចំនួន៩០.៣០៥នាក់ ខណៈចំនួនអ្នកស្លាប់នៅតែមិនផ្លាស់ប្តូរទេ គឺចំនួន៤.៦៣៦នាក់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top