ព័ត៌មានអន្តរជាតិ

តម្លៃលំនៅដ្ឋាន តាមទីក្រុងរបស់ចិន កើនឡើងបន្តិច កាលពីខែមិនា 2,424ដុល្លារក្នុងមួយការ៉េ

បរទេស៖ យោងតាមការតួលេខ ដែលត្រូវបានបង្ហាញដោយក្រុមអ្នកជំនាញ អចលនទ្រព្យចិននិងដោយការចេញផ្សាយរបស ទីភ្នាក់ងារចិនស៊ិនហួផងនោះ អាចឲ្យយើងឃើញបានថា តម្លៃលំនៅដ្ឋានរបស់ប្រទេសចិន នៅតាមបណ្តាទីក្រុងជាង 100 ដែលត្រូវបាន គេធ្វើការស្ទាបស្ទង់រកឃើញថា មានការកើនឡើងនូវតម្លៃបន្តិចប៉ុណ្ណោះ កាលពីខែមិនាកន្លងមក។

វិទ្យាស្ថានស្រាវជ្រាវអចលនទ្រព្យមួយ របស់ចិនបានធ្វើការសិក្សា តម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងតូចធំជាង 100 របស់ប្រទេសចិនហើយជា លទ្ធផលខ្លួនបានរកឃើញថា តម្លៃកាលពីខែមិនា មានការកើនឡើងប្រមាណតែជា 0.2 ភាគរយប៉ុណ្ណោះពោលគឺប្រមាណជា 15,916យ័នឬ 2,424ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃនេះគឺធៀបទៅនឹងតួលេខ កាលពីខែកុម្ភៈប៉ុន្តែបើធៀប ទៅនឹងតម្លៃផ្ទះជាមធ្យមកាលពីឆ្នាំ2020 វិញគេអាចមើលឃើញតម្លៃលំនៅដ្ឋាន តាមបណ្តាទីក្រុងមានប្រមាណជា 4.07 ភាគរយ។ ទោះបីជាយ៉ាងណាក្តី ក្នុងចំណោមទីក្រុងទាំង 100 ក្នុងនោះគេមើលឃើញថា ទីក្រុងចំនួន 76 មានការកើនឡើងសម្រាប់តម្លៃ នៅក្នុងខែមិនាប៉ុន្តែទីក្រុងចំនួន 23 ទៀតមានតម្លៃធ្លាក់ចុះជាងកាលពីខែកុម្ភៈ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top