បរទេស ៖ នៅថ្ងៃបានកត់ត្រា ករណីឆ្លងថ្មីវីរុសកូវីដ១៩ចំនួន ២៥០ នាក់ ដែលក្នុងនោះ ២៤៥ នាក់ បានចម្លងតាមមូលដ្ឋាន និង ករណីនាំចូលចំនួន ៥ នាក់ ដែលបានកើនឡើង សរុបចាប់តាំង ពីការរាតត្បាតកើន ដល់ ២៩ ៥៧១ នាក់ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា គ្មានអ្នកស្លាប់ថ្មីត្រូវបានគេកត់ត្រាទុកទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់មានចំនួន ៩៥ នាក់ ដដែល ។
នាយកដ្ឋានប្រយុទ្ធ នឹងជំងឺបាននិយាយថា ករណីថ្មីចំនួន ១៥៥ ត្រូវបានរកឃើញ តាមរយៈការរកឃើញករណីសកម្ម, ១១៩ នៅទីក្រុងបាងកក, ៣០ ករណីនៅ ណារ៉ាធីវ៉ាត, ៣ នៅឆុនបូរី , ២ ករណី នៅស្រះកែវ និង ១ ករណីនៅសាមុតប្រាកាន។
សូមជម្រាបថា ក្នុងចំណោម ២៩ ៥៧១ ករណីសរុបនៅក្នុងប្រទេសថៃ ចាប់តាំងពីការរាតត្បាត គឺមាន ២៧ ៩៤៨ (៩៤.៥១%) បានជាសះស្បើយ រួមទាំង ១០៨ ត្រូវបានរំសាយចេញក្នុងរយៈពេល ២៤ ម៉ោង និងអ្នកជំងឺចំនួន ១ ៥២៨នាក់ កំពុងព្យាបាល៕
ប្រែសម្រួលៈ ណៃ តុលា