ព័ត៌មានអន្តរជាតិ

ថៃដាក់គោលដៅ អទិភាពចាក់វ៉ាក់សាំង ក្រុមអ្នកពាក់ព័ន្ធ នឹងវិស័យទេសចរណ៍ មុនគេនៅកោះភូកេត

បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា កោះភូកេតនៃប្រទសថៃ បានកំណត់និងដាក់ផែនការ ក្នុងការចាក់វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លួនយ៉ាង ហោច ណាស់៤៦០ ០០០នាក់ ដែលជាចំនួនភាគច្រើន បំផុត នៃពលរដ្ឋរស់ នៅលើកោះទេសចរណ៍ដ៏ ល្បីល្បាញមួយនេះឲ្យបានមុនថ្ងៃទី១ ខែកក្កដា ដែលជាពេលវេលាកំណត់ថា ភ្ញៀវទេសចរណ៍នឹងមិន ចាំបាច់ធ្វើការ ចត្តាឡីស័កទៀតឡើយពេលធ្វើដំណើរ
មកដល់ទីនេះ ។

វិស័យទេសចរណ៍ នៅក្នុងប្រទេសថៃ ត្រូវបានគេចាត់ទុកថា ជាការងារអទិភាពបំផុត នៅពេលនិយាយអំពីការចាក់វ៉ាក់សាំង សម្រាប់មនុស្សជួរមុខហើយ តាមផែនការរបស់រដ្ឋាភិបាល ក្រុមអ្នកដែលពាក់ព័ន្ធទៅនឹងវិស័យ នេះ គឺត្រូវបានចាប់់ផ្តើមការចាក់វ៉ាកសាំង តាំងតែពីមុនគេរយៈពេល២ ខែមកហើយជាជាងតំបន់ និងក្រុមផ្សេងទៀត ។

កោះភូកេតដែលជាកោះមាន អាកាស យានដ្ឋាន អន្តរជាតិ ដោយខ្លួនឯងនោះនឹងក្លាយ ទៅជាទីកន្លែងដំបូង ដែលអាចទទួលស្វាគំន៍ភ្ញៀ វទេសចរណ៍បានឡើងវិញមុនគេពី ព្រោះថា វាជាតំបន់ដែលត្រូវបាន ដាក់ឲ្យដាច់ដោយឡែក ពីទេសចរណ៍និងពីតំបន់ផ្សេងទៀត នៃប្រទេសថៃតាំងតែពីចាប់ផ្តើម មានផ្ទុះកូវីដដំបូងមកម្ល៉េះ ។

អភិបាលរងនៃកោះភូកេត លោក Piyapong Choowong បាននិយាយថា នៅពេលដែលយើងអាចចាក់វ៉ាក់សាំង ជូនពលរដ្ឋនៅលើកោះចន្លោះ ពី៧០ទៅ៨០ភាគរយ ហើយនោះយើងនឹង អាចទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ ដែលបានទទួលវ៉ាក់សាំងរូចរាល់ ដោយមិន ចាំបាច់ធ្វើចត្តាឡីស័ក ដូចមុនឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top